ប្រជាជនវៀតណាមរំពឹងថា
មហាសន្និបាតលើកទី ១៤ នឹងដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ និងជាក់ស្តែង
ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រក្សាឯករាជ្យ អធិបតេយ្យភាព
និងបរិយាកាសសន្តិភាពនិងស្ថិរភាព។
“សហគមន៍ធុរកិច្ចវៀតណាមនៅប្រទេសជប៉ុនរំពឹងថា
មហាសន្និបាតលើកទី ១៤នឹងចេញសេចក្តីសម្រេចចិត្តដ៏សំខាន់ដើម្បីបង្កើនតួនាទីរបស់អាណិកជនវៀតណាម
ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ យើងសង្ឃឹមថា
នឹងមានយន្តការបើកចំហរបន្ថែមទៀតសម្រាប់អាណិក
ជនវៀតណាមធ្វើការវិនិយោគ ផ្ទេរបច្ចេកវិទ្យា
និងតភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ”។
នៅលើឆាកអន្តរជាតិ
មហាសន្និបាតលើកទី ១៤ ត្រូវបានតាមដានយ៉ាងដិតដល់ ពីព្រោះវៀតណាមកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងពិភពលោក
ក្នុងនាមជាសេដ្ឋកិច្ចស្វាហាប់ ជាដៃគូដែលអាចទុកចិត្តបាន
និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។
“ខ្ញុំជឿជាក់ថា
ជាមួយនឹងស្មារតីសាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ នវានុវត្តន៍ និងការអភិវឌ្ឍ
មហាសន្និបាតលើកទី១៤ នឹងកំណត់ទិសដៅយុទ្ធសាស្ត្រត្រឹមត្រូវ
ដោយបង្កើតមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីវៀតណាមចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលលឿនជាង
និងប្រកបដោយចីរភាពជាង
ដោយមានគោលបំណងឆ្ពោះទៅរកចក្ខុវិស័យនៃការក្លាយជាប្រទេសអភិវឌ្ឍន៍
និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ខ្ញុំជឿជាក់ និងរំពឹងថា
ដោយផ្អែកលើទិសដៅយុទ្ធសាស្ត្រដែលបានកំណត់នៅក្នុងមហាសន្និបាតលើកទី១៤
ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
និងការតភ្ជាប់យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ នឹងបន្តបានពង្រឹង
និងអភិវឌ្ឍកាន់តែខ្លាំងក្លាជាង”។
វៀតណាមកំពុងស្ថិតនៅចំណុចប្រសព្វប្រវត្តិសាស្ត្រមួយ។
រាល់ការសម្រេចចិត្តដែលបានអនុម័តនៅក្នុងមហាសន្និបាតលើកទី ១៤
នឹងបើកចេញជំពូកថ្មីមួយដ៏រុងរឿងជាង ក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ
គឺប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព មនុស្សធម៌ និងប្រកបដោយចីរភាព៕







