• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួយឧបត្ថម្ភរបស់កម្ពុជាដល់វៀតណាមគឺជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាកាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅបានជួយឧបត្ថម្ភអាជ្ញាធរនិងប្រជាជនទីក្រុងហូជីមិញប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
 

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនភាគីវៀតណាម


ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា កាយវិការនេះរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគឺជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងប្រពៃណីរវាងប្រជាជាតិនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់សហគមន៍ជនវៀតណាម និងពលរដ្ឋដើមកំណើតវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងរកស៊ីនៅកម្ពុជា ក្នុងដំណើរការ អនុវត្តន៍គោលនយោបាយឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងជំនឿជាក់ថា ដោយមានការប្តេជ្ញាចិត្ត

ការសម្របសម្រួលរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការស្រុះចិត្តគំនិតរបស់ប្រជាជននៃប្រទេសទាំងពីរនោះវៀតណាម និងកម្ពុជានឹងគ្រប់គ្រងបានជំងឺរាតត្បាតយ៉ាងឆាប់ៗ ក៏ដូចជាស្ដារសេដ្ឋកិច្ច ឡើងវិញ និងបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top