• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិភាក្សាជាន់ខ្ពស់រវាងអគ្គលេខាបក្ស លោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

នារសៀលថ្ងៃទី ១២ ធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។
ទិដ្ឋភាពនៃជំនួបពិភាក្សារវាងអគ្គលេខាបក្សលោក Nguyen Phu Trong  ជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក Xi Jinping (រូបថត៖ VNA)

នៅក្នុងជំនួបពិភាក្សានេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកទីបីនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨ - ២០១៣) បង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាទស្សនវិស័យដ៏ល្អនៃទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាងមុខ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី នាំទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរឡើងកំពស់ថ្មី។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះប្រទេសចិនដែលសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន ចាប់តាំងពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន; ជឿជាក់ថា រដ្ឋ និងប្រជាជនចិននឹងសម្រេចបានដោយជោគជ័យនូវគោលដៅនៃការខិតខំរយៈពេល ១០០ ឆ្នាំទីពីរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមតែងតែចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃកំណែទម្រង់ ជាមួយឋានៈអន្តរជាតិកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping បានអះអាងថា ចិនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសអ្នកជិតខាង។

នៅចំពោះមុខតម្រូវការថ្មី ភាគីទាំងពីរបានឯកភាពគ្នាកសាងសហគមន៍ចែក រំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការស្មើភាពគ្នា ដើម្បី ផលប្រយោជន៍ទៅវិញទៅមក គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក និងការដោះស្រាយជម្លោះដោយសន្តិវិធី។

បន្ទាប់ពីកិច្ចពិភាក្សាជាន់ខ្ពស់ អគ្គលេខាបក្សទាំងពីររូបបានរួមគ្នាមើល និងស្តាប់ការណែនាំអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យចំនួន ៣៦ ដែលបានចុះហត្ថលេខារវាង ក្រសួង ស្ថាប័ននិងមូលដ្ឋាននៃប្រទេសទាំងពីរ បង្ហាញពីសមិទ្ធិផលដ៏សម្បូរបែប ដែលភាគីទាំងពីរសម្រេចបានយ៉ាងទូលំទូលាយក្នុងដំណើរទស្សនកិច្ចលើកនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top