• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងវៀតណាមនិងអាហ្សង់ទីន

 ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តី​ការ​បរទេស​​និងជំនឿសាសនាអាហ្សង់ទីនលោក Jorge Faurie បានមក​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀ​ត​ណាម​ចាប់​ពីថ្ងៃទី​២៨​ដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៨​។

 

នៅ​ជំនួបចរចានាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីលោក Jorge Faurie បានឯកភាពគ្នាថា ទំនាក់ទំនងសហប្រតិបត្តិការ រវាង​វៀត​ណាម​និង​អាហ្សង់​ទីន​ក្នុង​អំឡុង៤៥ឆ្នាំកន្លងទៅ មានការអ​ភិវឌ្ឍយ៉ាងសកម្មលើគ្រប់វិស័យ។ ​ទំនាក់​ទំនង​នយោបាយ​កាន់​​តែជិត​ស្និទ្ធ ដែលត្រូវបានបង្ហាញតាមរយៈ​ដំណើរទស្សនកិច្ច និងកា​រជួបប្រា​ស្រ័យជា​ប្រចាំរវាង​ថ្នាក់​ដឹក​នាំ​នៃប្រទេស​ទាំងពីរ​។
 
រដ្ឋមន្រ្តីលោក Jorge Faurie បានអះអាងថា អាហ្សង់ទីន​ចាត់​ទុក​វៀត​ណាម​ជាដៃគូ​សំខាន់​នៅតំបន់​អាស៊ី​អាគ្នេយ៍​ ហើយវាយតំលៃខ្ពស់ចំពោះតួនាទី ឋានៈរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក ព្រមទាំង​មាន​​គោល​បំណង់​ចង់​បង្កើន​ថែម​ទៀត​នូវ​ទំនាក់​ទំនងមិត្ត​ភាពនិង​កិច្ច​សហប្រតិ​បត្តិ​ការ​លើគ្រប់​វិស័យ​ជាមួយ​​វៀត​ណាម ពិសេសគឺលើវិស័យសេដ្ឋកិច្ចនិ​ងពាណិជ្ជកម្ម​។

 

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ចាំបាច់ត្រូវ​រក្សនិង​បង្កើន​ការទៅបំពេញ​ទស្សនកិច្ច​គ្នាទៅវិញ​ទៅមក​របស់​​ថ្នាក់​ដឹកនាំជាន់ខ្ពស់ ជំរុញកិច្ចស​ហប្រតិបត្តិការជាក់ស្ដែងលើវិស័យកសិក​ម្ម ឧស្សាហកម្ម បច្ចេក​វិទ្យា​ព័ត៌​មាន​​និង​សន្តិសុខការពារជាតិជាដើម។ ភាគី​ទាំងពីរក៏បានអះអាង​ថា នឹង​សហការ​យ៉ាងស្អិត​រមួតនិ​ង​គាំទ្រគ្នា​ទៅ​វិញ​​ទៅមក​នៅវេទិកានិងអង្គការ​ពហុភាគីផងដែរ​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top