• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមអនុម័តលើច្បាប់ការងារ (ធ្វើវិសោធនកម្ម)

ដោយមានអត្រាសមាជិកសភាគាំទ្រជាង៩០% នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ច្បាប់ការងារ (ធ្វើវិសោធនកម្ម) ដែលជាច្បាប់មួយក្នុងចំណោមច្បាប់ជាសារវ័ន្ត ក្នុងប្រព័ន្ធច្បាប់វៀតណាម ត្រូវបានរដ្ឋសភានីតិកាលទី១៤ អនុម័ត នៅសម័យ ប្រជុំលើកទី៨។ ច្បាប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

ការដែលវៀតណាមធ្វើវិសោធនកម្មនិងអនុម័តលើច្បាប់ការងារនេះទទួលបានប្រតិកម្មយ៉ាងល្អៗរបស់បណ្ដាជំនាញ​ការអន្តរជាតិលើវិស័យនេះ។ លោក Tim De Meyer ទីប្រឹក្សាជាន់ខ្ពស់អំពីគោលនយោបាយនិងបទដ្ឋានអន្តរជាតិនៃអង្គ ការការងារអន្តរជាតិ (ILO) បានវាយតម្លៃថា៖

“ខ្ញុំចាត់ទុកថា លទ្ធផលធំបំផុតដែលសម្រេចបាននោះគឺការខិតមកជិតជាមួយស្ដង់ដារការងារអន្តរជាតិ ដែលជាសិទ្ធិបង្កើតសមាគមន៍របស់និយោជកនិងពលករពោលគឺពួកគេមានសិទ្ធិបង្កើតអង្គការតំណាងសម្រាប់ខ្លួន ដើម្បី​ចូលរួមក្នុងកិច្ចចរចាស្ដីពីលក្ខខ័ណ្ឌធ្វើការ។ ប្រការនេះអាចជួយអោយច្បាប់ការងារវៀតណាមសមស្របនឹង​បទដ្ឋានអន្តរជាតិជាងមុន”។


ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange (ខាងឆ្វេង) និងរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung

ចំណែកឯប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange បានវាយតម្លៃក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនាពេលថ្មីៗ នេះនៅវៀតណាមថា៖ “អាចនិយាយបានថា ខ្លឹមសារនៃច្បាប់ការងារធ្វើវិសោធនកម្មលើកនេះគឺជាកត្តាសំខាន់មួយដើម្បីអោយសមាជិកសភាអឺរ៉ុបពិចារណាមុនពេលបោះ​ឆ្នោត អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាង EU និងវៀតណាម។
ច្បាប់នេះមានខ្លឹមសារសំខាន់ជាច្រើន ដែលពាក់ព័ន្ធដល់ពលករ ហើយជួយបង្កើតឡើងទីធ្លាលេងប្រកបដោយសមភាពសម្រាប់ពលករគ្មានជំនាញ។ ខ្ញុំជឿជាក់ថា ការដែលរដ្ឋសភាវៀតណាមអនុម័តលើច្បាប់ការងារ (ធ្វើវិសោធនកម្ម) នឹងជាការបោះជំហានដ៏សំខាន់មួយចំពោះពលករវៀតណាម ព្រមទាំងក៏ជាការបោះជំហានជួយអោយច្បាប់វៀតណាមសមស្របថែមទៀតទៅនឹងក្របខ័ណ្ឌច្បាប់អន្តរជាតិផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top