• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាត កូវីដ ១៩៖ ឈានចូលថ្ងៃទី ៣៧ វៀតណាមគ្មានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហគមន៍

ដល់ម៉ោង ៦ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ប្រទេសវៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅឡើយ ពោលគឺនៅតែមានករណីវិជ្ជមានជាមួយ SARS-CoV-2 ចំនួន ១១០០ ករណីដដែល។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ចាប់ពីម៉ោង ១៨ ថ្ងៃទី ៨ ខែតុលា ដល់ម៉ោង ៦ ថ្ងៃទី ៩ ខែតុលាប្រទេសវៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅឡើយ ពោលគឺនៅតែមានករណីវិជ្ជមានជាមួយ SARS-CoV-2 ចំនួន ១១០០ ករណីដដែល។ ក្នុងនោះអ្នកជំងឺចំនួន ១.០២៣ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ មានអ្នកស្លាប់ចំនួន ៣៥ នាក់។

នៅព្រឹកថ្ងៃទី ៩ ខែតុលា ប្រទេសវៀតណាមបានឈានចូលថ្ងៃទី ៣៧ ដោយគ្មានករណីឆ្លងថ្មីនៅក្នុងសហគមន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top