អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃទី ៨ ខែមិថុនា ថា ជំងឺរាតត្បាតអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនករណីឆ្លងកាន់តែកើនឡើង វិសាលភាពភូមិសាស្ត្រកាន់តែទូលំទូលាយ និងការឆ្លងទៅកាន់ប្រទេសអ៊ូហ្គង់ដា។ នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីបំផុត អង្គការសុខភាពពិភពលោក បានវាយតម្លៃហានិភ័យ "ខ្ពស់ណាស់" ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងហានិភ័យ "ខ្ពស់" ចំពោះប្រទេសអ៊ូហ្គង់ដា និងប្រទេសជិតខាងដែលមានព្រំដែនគោកជាប់នឹងតំបន់ដែលរងផលប៉ះពាល់ ខណៈដែលតំបន់ដែលនៅសល់នៃទ្វីបអាហ្វ្រិក និងទូទាំងពិភពលោក ត្រូវបានវាយតម្លៃថា មានហានិភ័យ “ទាប”។
គិតត្រឹមថ្ងៃទី ៧ ខែមិថុនា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងចំនួន ៥១៥ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៩១ ករណី។ ប្រទេសអ៊ូហ្គង់ដាបានរាយការណ៍ពីករណីឆ្លងចំនួន ១៩ ករណី រួមទាំងករណីស្លាប់ចំនួន ២ ករណី។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេស និងដៃគូដើម្បីអនុវត្តន៍វិធានការឆ្លើយតបជាច្រើន រួមទាំងផែនការកៀរគរថវិកាចំនួន ៥១៨ លានដុល្លារអាមេរិកដើម្បីគាំទ្រដល់ប្រទេសអាហ្វ្រិកនានាក្នុងការត្រៀមរៀបចំ ការរកឃើញ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាត៕





