• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាតរលាកផ្លូវដង្ហើមដែលបណ្តាលមកពី nCoV៖ ករណីអ្នកឆ្លងជំងឺរបស់ចិនកើនឡើងជាង ៣ ម៉ឺននាក់ ហើយ


 អ្នកជំងឺនៅខាងក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិន(រូបថត៖ REUTERS - https://tuoitre.vn)
 

មជ្ឈដ្ឋាន​មន្ត្រី​សុខាភិបាលចិន នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈបានជូនដំណឹងថា មាន ករណីអ្នកឆ្លង​ជំងឺរលាក​ផ្លូវ​ដង្ហើម​ដែល​បណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន ៣ ១៤៣ នាក់បន្ថែមទៀត ធ្វើឲ្យមានអ្នកស្លាប់ចំនួន ៧៣ នាក់ នៅ​ខេត្ត ក្រុង ចំនួន ៣១ នៅទូទាំងប្រទេសនាថ្ងៃទី ៦ ខែកុម្ភៈ។
 
នាព្រឹ​កថ្ងៃទី ៧ ខែមករា កាណាដាបានបញ្ជាក់ថា ពលរដ្ឋដំបូងរបស់​ប្រទេស​នេះត្រូវ​បាន​ធ្វើមាតុ​ភូមិ​និវត្តន៍​ពីទីក្រុង​ Wuhan ខេត្ត Hubei ។
 
ក្នុង​ព្រឹត្តិការណ៍ទាក់ទិនមួយទៀត អង្គការសុខភាពពិភពលោក (WHO) កំពុង​រៀប​ចំ​ផែន​ការ​កោះហៅ​ធ្វើ​វេទិកា​ស្ដីពី​ការសិក្សាស្រាវជ្រាវ និង ផ្លាស់ប្ដូរថ្មីពិភពលោក សំដៅធ្វើសកម្មភាពអន្តរជាតិ ដើម្បីទប់ទល់​នឹង​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី (២០១៩- nCoV) ។ វេទិកានេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកុម្ភៈ​នៅ​ទី​​ក្រុង ហ្សឺណែវ ដោយសហការជាមួយអង្គការស្រាវជ្រាវសកលលោកស្ដីពីការបង្ការ ទប់ទល់នឹងជំងឺ​រាតត្បាត​។
 
នាថ្ងៃទី​ ៦ ខែកុម្ភៈ មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាសហប្រតិបត្តិការ ក្នុងការ​ខិតខំ​ប្រឹង​ប្រែង​ប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) ដែលបណ្តាលឱ្យមានជំងឺរលាកផ្លូវដង្ហើម។
 
ក្រសួងការ​បរទេសកូរ៉េខាងត្បូងបានឲ្យដឹងថាអគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក លោក Kim Jung-ha បាន​ជួបជាមួយ សមភាគីជប៉ុនលោក Shigeki Takizaki ដើម្បីធ្វើការពិភាក្សាលើការខិតខំប្រឹងប្រែងរួម សំដៅទប់​ទល់​នឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top