• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជូនពលរដ្ឋវៀតណាមពីអាមេរិកវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

បន្ទាប់ពីវិលត្រឡប់មកព្រលានយន្តហោះអន្តរជាតិ Noi Bai វិញ មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព ហើយយកទៅធ្វើចក្តាឡីស័កតាមបទបញ្ញត្តិ។

បណ្ដានិស្សិតវៀតណាមនៅព្រលានយន្តហោះអន្តរជាតិទីក្រុងវ៉ាស៊ីនតោន (រូបថត៖ ក្រសួងការបរទេស)


ក្នុងថ្ងៃទី១៥និងថ្ងៃទី១៦ ឧសភា ស្ថាប័នមានសមត្ថកិច្ចនានារបស់ វៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំសហរដ្ឋអាមេរិកនិងក្រុមហ៊ុន Vietnam Airlines បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់អាមេរិករៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមចំនួន​៣៤០ នាក់ពីទីក្រុងវ៉ាស៊ីនតោនវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះមកពីរដ្ឋជាច្រើនរបស់អាមេរិក រួមមានជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងយុវជន កុមារជំទង់មានអាយុតិចជាង១៨ឆ្នាំ (ក្នុងនោះមានទារកផង) និស្សិតដែលគ្មានលំនៅដ្ឋានដោយសារសាលារៀននិងអន្តោវាសិកដ្ឋាន បិទករណីទៅបំពេញដំណើរការងារ ដំណើរទេសចរណ៍ ដែលត្រូវជាប់គាំងនៅអាមេរិក និងករណីមានស្ថានភាពលំបាកផ្សេងៗទៀត។ បន្ទាប់ពីវិលត្រឡប់មកព្រលានយន្តហោះអន្តរជាតិ Noi Bai វិញ មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព ហើយយកទៅធ្វើចក្តាឡីស័កតាមបទបញ្ញត្តិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top