នៅទីកន្លែងអញ្ជើញទៅទស្សនា លោក Dao Ngoc Dung បានស្នើឱ្យសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho បន្តដើរតួនាទីដ៏ល្អជាស្ពានរវាងបក្ស និងរដ្ឋ ដើម្បីផ្សព្វផ្សាយអប់រំព្រះសង្ឃ និងពុទ្ធសាសនិកជនខ្មែរ ខិតខំប្រឹងប្រែងដោយឥតឈប់ឈរកសាងផែនមហាសាមគ្គីជនជាតិ រួមចំណែកកសាងមាតុភូមិដ៏សម្បូររុងរឿង អរិយធម៌ និងវិបុលភាព។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Dao Ngoc Dung បានប្រគល់អំណោយដល់ជនមានកិត្យានុភាពចំនួន៣០នាក់ក្នុងចំណោមជនជាតិខ្មែរ គ្រួសារជនជាតិខ្មែរក្រីក្រចំនួន១០គ្រួសារនៅខ័ណ្ឌ O Mon និងខ័ណ្ឌ Co Do; បានចូលរួមពិធីសម្ពោធផ្ទះថ្មី របស់លោកស្រី Lieu Thi Vang នៅភូមិ Thoi Hiep ទីរួមស្រុក Thoi Lai ស្រុក Thoi Lai ផងដែរ៕







