• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូង វៀតណាមរៀបការប្រឡងរូបថតនិងវីដេអូលើប្រធានបទសិទ្ធិមនុស្ស

ជាលើកដំបូង ការប្រឡងរូបថត និងវីដេអូលើប្រធានបទសិទ្ធិមនុស្សនៅវៀតណាម ក្រោមចំណងជើងថា “វៀតណាមសុភមង្គល - Happy Vietnam ២០២៣” ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយ តាមរយៈវេទិកាផ្សព្វផ្សាយរូបភាពវៀតណាម - https://vietnam.vn ។
ពិធីបើកការតាំងពិព័រណ៌ និងការប្រកាសរង្វាន់នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។ រូបថត៖ baophapluat.vn

ពិធីបើក ការតាំងពិព័រណ៌ និងការប្រកាសរង្វាន់នៃការប្រឡងនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។ បន្ទាប់ពីរយៈពេល ៤ ខែនៃការចាប់ផ្តើម ពីខែមិថុនាដល់ខែតុលាឆ្នាំ ២០២៣ ការប្រឡងនេះបានទាក់ទាញស្នាដៃរូបថតនិងវីដេអូជាង ៧.០០០ ពីអ្នកនិពន្ធក្នុងស្រុកនិងអន្តរជាតិ។ ស្នាដៃនីមួយៗគឺជារឿងគួរឱ្យចាប់អារម្មណ៍ ការចងចាំដ៏ស្រស់ស្អាត ក៏ដូចជាទស្សនវិស័យជាក់ស្តែងអំពីជីវភាពណាមួយដែលនៅតែមានភាពលំបាកជាច្រើន ប៉ុន្តែតែងតែពោរពេញដោយស្នាមញញឹម ភាពរីករាយ និងសុភមង្គល។

ការប្រឡងនេះ ក៏បង្កើតឱកាសសម្រាប់ប្រជាជននៅទូទាំងប្រទេស ជនវៀតណាមនៅក្រៅប្រទេស និងមិត្តភ័ក្តិអន្តរជាតិ បង្ហាញក្តីស្រឡាញ់ចំពោះមាតុភូមិនិងប្រទេសជាតិ ក្នុងការបង្កើតរូបភាព និងវីដេអូផ្សព្វផ្សាយរូបភាពនៃប្រទេសនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក ដោយបំផុសសេចក្ដីប្រាថ្នាចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសុភមង្គល; លើកតម្កើងតម្លៃវប្បធម៌ និងកម្លាំងរបស់ប្រជាជនវៀតណាមក្នុងយុគសម័យថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top