• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជាលើកដំបូងដែលវៀតណាមនាំចេញរថយន្តអគ្គិសនីឆ្លាតវៃទៅកាន់ទីផ្សារអន្តរជាតិ

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីនាំចេញឡូរថយន្តអគ្គិសនីឆ្លាតវៃដំបូង របស់ VinFast ទៅកាន់ទីផ្សារអន្តរជាតិ។
 នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញ​ចូលរួមក្នុងពិធីនាំចេញរថយន្តអគ្គិសនី Vinfast។ រូបថត៖ VNA
 

ព្រឹត្តិការណ៍នេះបានគូសសញ្ញានូវវឌ្ឍភាពដ៏ ពិសេសមួយនៃឧស្សាហកម្មរថយន្តរបស់វៀតណាម ព្រោះនេះជាលើកដំបូងដែល ផលិតផលរថយន្តដែលផលិតដោយវៀតណាម បានចេញដំណើរជាផ្លូវការទៅកាន់ ពិភពលោកក្នុងការទន្ទឹងរង់ចាំរបស់អតិថិជនទូទាំងពិភពលោក។

ឡូរថយន្ត VinFast VF8 ដំបូងដែលត្រូវបាននាំចេញមានចំនួន ៩៩៩ គ្រឿងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ នេះគឺជាឡូរថយន្តដំបូងដែលត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិក្នុងចំណោមការបញ្ជាទិញចំនួន ៦៥ ពាន់សម្រាប់រថយន្ត អគ្គិសនី VinFast VF8 និង VF9 នៅទូទាំងពិភពលោក។ បន្ទាប់ពីទីផ្សារអាមេរិក VinFast នឹងនាំចេញឡូរថយន្ត VF8 បន្ទាប់ទៅកាន់ទីផ្សារកាណាដា និងអឺរ៉ុប ដើម្បី ប្រគល់ជូនអតិថិជននៅឆ្នាំ ២០២៣។
ព្រឹត្តិការណ៍នាំចេញរថយន្តអគ្គិសនីលើកដំបូង ដែលវៀតណាមធ្វើជាម្ចាស់ បច្ចេកវិទ្យានិងផលិត បានបើកយុគសម័យថ្មីសម្រាប់ឧស្សាហកម្មរថយន្តរបស់វៀត ណាម មិនត្រឹមតែបញ្ជាក់ពីឋានៈនិងបញ្ញាវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រេចបាន សេចក្ដីប្រាថ្នារបស់ជំនាន់មុនៗក្នុងការធ្វើជាម្ចាស់បច្ចេកវិទ្យានៃឧស្សាហកម្មរថយន្ត ក៏ដូចជារួមចំណែកលើកកំពស់ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានធ្វើពិធីនាំចេញរថយន្តអគ្គិសនី Vinfast។ រូបថត៖ Duong Giang-VNA

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top