• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ការចរចាបទឈប់បាញ់នៅទីក្រុងគែរបន្តអូសបន្លាយ

ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប កាលពីថ្ងៃទី ៦ ខែមីនា បានឲ្យដឹងថា ការចរចានៅទីក្រុងគែរដើម្បីស្វែងរកបទឈប់បាញ់នៅតំបន់ហ្គាហ្សាបានបន្តអូសបន្លាយរយៈពេលមួយថ្ងៃទៀត ពោលគឺដល់ដំណាច់ថ្ងៃទី ៦ ខែមីនា (ម៉ោងក្នុងស្រុក) ។

តាមនោះ ក្រុមអ្នកចរចាអន្តរជាតិមកពីប្រទេសទាំងបីគឺអាមេរិក កាតា អេហ្ស៊ីប និងតំណាងកងកម្លាំងហាម៉ាសបានបន្តការចរចាដែលបានចាប់ផ្តើមកាលពី ៤ ថ្ងៃមុន ដោយក្តីសង្ឃឹមនៃការសម្រេចបាននូវបទឈប់បាញ់រយៈពេលវែងសម្រាប់តំបន់ហ្គាហ្សា មុនពេលចាប់ផ្តើមខែរ៉ាម៉ាដានរបស់សាសនាឥស្លាម នៅថ្ងៃទី ១០ ខែមីនា។

អគារ មួយត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

មុននោះ ជុំចរចានៅទីក្រុងគែរ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ និងទី ៤ ខែមីនា ក៏ត្រូវបានពន្យារពេលមួយថ្ងៃ (ថ្ងៃទី ៥ ខែមីនា) បន្ទាប់ពីការចរចាមានភាពជាប់គាំង។ តំណាងរដ្ឋាភិបាលអ៊ីស្រាអែលបានសម្រេចចិត្តមិនចូលរួមក្នុងការចរចារនេះ នៅនាទីចុងក្រោយ (ទី ៣ មីនា) ដោយលើកឡើងពីហេតុផលដែលក្រុមហាម៉ាស់បដិសេធមិនផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលនៅរស់។

ក្នុងពេលជាមួយគ្នានោះ ក្រុមហាម៉ាស់នាថ្ងៃទី ៦ ខែមីនា បានអះអាងថា ខ្លួននឹងបន្តការចរចារតាមរយៈអ្នកសម្របសម្រួលអន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់។ មុននោះ ក្រុមហាម៉ាស់បានពន្យល់ថា ខ្លួនមិនអាចផ្តល់បញ្ជីឈ្មោះចំណាប់ខ្មាំងដែលនៅរស់ដល់អ៊ីស្រាអែលបានទេ ព្រោះមិនអាចប្រមូលបញ្ជីឈ្មោះចំណាប់ខ្មាំងបានក្នុងបរិបទនៃការបន្តការប្រយុទ្ធគ្នា ហើយចំណាប់ខ្មាំងមិនត្រូវបានគ្រប់គ្រងដោយប្រមូលផ្តុំគ្នានោះដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top