• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនសហប្រតិបត្តិការក្នុងការស្រាវជ្រាវជំងឺមហារីកជាមួយវៀតណាមនិងប្រទេសចំនួន ៤ ទៀតនៅអាស៊ីអាគ្នេយ៍


រូបថតឧទាហរណ៍ (ប្រភព៖ Alamy)
 

មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកជាតិរបស់ជប៉ុន (NCCJ) ទើបតែចាប់ផ្តើម    អនុវត្តគម្រោងសហប្រតិបត្តិការជាមួយប្រទេសចំនួន ៥ នៅអាស៊ីអាគ្នេយ៍ រួមមាន វៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ដើម្បីផលិតឱសថព្យាបាលជំងឺមហារីក និងផលិតផលឱសថថ្មីផ្សេងទៀត ដើម្បីព្យាបាលឲ្យបានល្អថែមទៀតសម្រាប់អ្នកជំងឺផងដែរ។
 
លើសពីនេះទៀត គម្រោងនេះក៏មានគោលបំណងបង្កើតវិធីព្យាបាលជំងឺមហារីកដ៏កម្រជួបប្រទះផងដែរ ព្រមទាំងផ្តល់ឱកាសទទួលបាននូវការព្យាបាលយ៉ាងជឿនលឿនសម្រាប់ប្រជាជននៅក្នុងប្រទេសទាំងនេះផងដែរ។
 
ដោយមានការពង្រីកធ្វើតេស្តគ្លីនិកចំពោះអ្នកជំងឺនៅក្នុងប្រទេសដទៃទៀត និងការចែករំលែកទិន្នន័យពាក់ព័ន្ធនានា គម្រោងនេះនឹងជួយពន្លឿនការផ្សំថ្នាំព្យាបាលសម្រាប់អ្នកជំងឺទាំងនេះ។
 
ក្រៅពីនេះ ប្រទេសជប៉ុននឹងចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងវិស័យនេះតាមរយៈកម្មវិធីបណ្តុះបណ្តាលនិងស្រាវ ជ្រាវផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top