• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនប្រឆាំងជំទាស់នឹងការដែលកូរ៉េខាងត្បូងស្រាវជ្រាវនៅក្នុងតំបន់សមុទ្រក្បែរប្រជុំកោះជម្លោះ


  នាយករដ្ឋមន្ត្រីជប៉ុនលោក  Shinzo Abe
 

 ប្រធាន​ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជ​ប៉ុន លោក Yoshihide Suga កាល​ពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ​​២០១៩ បាន​ឲ្យដឹងថា មន្ត្រី​រូបនេះបានផ្ញើ​កំណត់​ទូតប្រឆាំង​ជំទាស់​ទៅនឹង​ការដែល​កូរ៉េខាង​ត្បូង​រៀបចំ​ផែន​ការ​ស្រាវ​ជ្រាវ​បាត​សមុទ្រ​នៅក្នុងតំបន់កោះជម្លោះ​ Lian court ដែលទីក្រុងតូក្យូហៅ​ថាកោះ Tekeshima រីឯទីក្រុង​សេ    អ៊ូល​ហៅថា​ Dokdo។

មុននេះនៅក្នុងថ្ងៃដដែលនោះ កូរ៉េខាងត្បូង​ក៏បាន​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង​ក្លាចំ​ពោះការ​ដែល​ជប៉ុន​អនុម័ត​លើការ​ចេញផ្សាយ​សៀវភៅ​បឋមសិក្សាថ្មី​មួយដែល​ឆ្លុះបញ្ចាំង​ពីការទាម​ទារអធិបតេយ្យ​ភាព​យ៉ាង​ខ្លាំង​របស់​រដ្ឋអំណាច​នៃនាយក​រដ្ឋមន្ត្រីជប៉ុន Shinzo Abe ចំពោះប្រជុំកោះដែលមានជម្លោះដូច​ពោល​ខាងលើ។ ភាគីកូរ៉េ​ខាង​ត្បូង​បានចាត់ទុកថាសកម្មភាពនេះរ​បស់ជប៉ុនគឺ"មិនត្រឹមត្រូវ" និង "ជាការបង្កហេតុ" ​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី

នាព្រឹកថ្ងៃទី៩ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ដែល មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

Top