• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនចែករំលែកបទពិសោធន៍និងជួយឧបត្តម្ភក្រុងហាណូយក្នុងការបង្ការប្រឆាំងគ្រោះធម្មជាតិនិងបង្ការអគ្គិភ័យ


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ជួបធ្វើការជាមួយលោក Sugi Ryotaro
ឯកអគ្គរដ្ឋទូតជប៉ុនពិសេសវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញជួបធ្វើការជាមួយលោក Sugi Ryotaro ឯកអគ្គរដ្ឋទូតជប៉ុនពិសេសវៀតណាម-ជប៉ុន។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍អំពីការងារបង្ការប្រឆាំងគ្រោះធម្មជាតិនិងបង្ការពន្លត់អគ្គិភ័យ។​ លោក Sugi Ryotaro បានឲ្យដឹងថា ជប៉ុនត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ​វៀត​ណាមក្នុងការបណ្តុះបណ្តាលការងារបង្ការនិងពន្លត់អគ្គិភ័យ  និងបង្ការប្រឆាំងគ្រោះធម្មជាតិ។ លោករូបនេះបានឲ្យដឹងថែមទៀតថា ជប៉ុនក៏មានបំណងជួយទីក្រុងហាណូយនូវបច្ចេកទេសជឿនលឿនបំផុតក្នុងការដោះស្រាយបញ្ហាបំពុលបិរយាកាសនិងប្រភពទឹកជាដើមសំដៅរួមចំណែកកសាងបរិស្ថានរស់នៅដោយសុវត្ថភាពជូនប្រជាជនរដ្ឋធានី។

រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ក៏បានសម្តែងគោលបំណងចង់ឲ្យជប៉ុនចែករំលែកបទពិសោធន៍ជាមួយទីក្រុងក៏ដូចជាជួយឧត្ថម្ភមធ្យោបាយបម្រើការងារ​ពន្លត់​អគិ្គភ័យនិងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top