• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្លើយតបទៅនឹង​ភាពចំណាស់នៃប្រជាជនយ៉ាងឆាប់រហ័សនៅវៀតណាម

នាថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងនយោបាយពិភពលោក ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “ឥទ្ធិពលនៃភាពចំណាស់នៃប្រជាជនទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច”។
  មនុស្សចាស់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ Dong Da ទីក្រុងហាណូយ (រូបថត៖ Dương Ngọc/TTXVN)  

សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីផ្លាស់ប្តូរ និងពិភាក្សាអំពីលក្ខណៈ និន្នាការ និងផលប៉ះពាល់នៃភាពចំណាស់នៃប្រជាជនទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្អែកលើបទពិសោធន៍អន្តរជាតិ និងតថភាពជាក់ស្តែងនៅវៀតណាម។ នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានស្នើឡើងដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃចំណាស់របស់ប្រជាជនយ៉ាងឆាប់រហ័សនៅវៀតណាម នាបច្ចុប្បន្ន ដែលក្នុងនោះបានសង្កត់ធ្ងន់លើបញ្ហាមួយចំនួនដូចជា៖ បង្កើនតួនាទីនិងសមត្ថភាពរបស់អង្គការនយោបាយសង្គម នយោបាយសង្គម-ការងារ ក្នុងការកសាង ចលនា និងអនុវត្តគោលនយោបាយសម្រាប់ស្ថានភាពចំណាស់ប្រជាជន និងជនចាស់ជរា ;ឯកភាពលើវិធីសាស្រ្តអភិក្រម នៃការធ្វើឱ្យចំនួនប្រជាជនចំណាស់ ក្នុងការស្រាវជ្រាវ និងកសាង រៀបចំផែនការគោលនយោបាយប្រជាជន; បង្កើនការផ្សព្វផ្សាយអប់រំផ្លាស់ប្តូរឥរិយាបទ លើកកម្ពស់ការយល់ដឹង បង្កើតបរិយាកាសសង្គម ដើម្បីយល់ព្រមចូលរួមក្នុងការថែទាំសុខភាពជនចាស់ជរា; កសាង និងអភិវឌ្ឍន៍ចលនាថែទាំសុខភាពជនចាស់ជរា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top