• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្ពោះទៅរកចក្ខុវិស័យក្នុងការកសាងសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន


 អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញថ្លែងបើកកិច្ចប្រជុំ
 

កិច្ច​ប្រជុំក្រុមប្រឹក្សាផ្តល់យោបល់នៃក្រុមប្រឹក្សាអន្តរសភាប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ស្តីពី​គ្រោះថ្នាក់​គ្រឿង​ញៀន​ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២៩ ខែមិថុនា។
 
ថ្លែងមតិ​ក្នុងកិច្ចប្រជុំនេះ អនុប្រ ធាន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បាន​បញ្ជាក់​ថា ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគម ន៍អន្តរជាតិ វៀត​ណាម​ជានិច្ច​កាល​បាន​ចូល​រួមយ៉ាងសកម្ម ទៅក្នុងបណ្តាសកម្មភាពបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើទូ​ទាំង​ពិភពលោក​និង​ក្នុង​តំបន់ផង។ ជាមួយគ្នានេះ គោលការណ៍ណែនាំ គោលនយោបាយនិងច្បាប់របស់ វៀតណាម​តែង​តែស្រប​នឹងទស្សនៈរួមរបស់អាស៊ាន ពោលគឺ គ្មានការអត់ឱនចំពោះគ្រឿងញៀន ហើយប្រកាន់​ខ្ជាប់​ខ្ជួន​ដំណើរការ​ឆ្ពោះទៅគោលដៅ​កសាងសហគមន៍អាស៊ាមួយគ្មានគ្រឿងញៀន។
 
“ឆ្នាំនេះរដ្ឋសភាវៀតណាមបាន​ជ្រើសរើសប្រធានបទនៃកិច្ចប្រជុំ គឺ “ប្រែក្លាយពាក្យសម្តីទៅជាសកម្ម​ភាព ដើម្បី​ឆ្ពោះទៅ​សហគមន៍​អាស៊ានមួយ​គ្មានគ្រឿងញៀន” ដើម្បីរួមបញ្ចូលកិច្ចខិ​តខំប្រឹង​ប្រែងរួម របស់ AIPA ក្នុង​ការកសាង​អាស៊ានប្រកបដោយភាព ស្អិតរមួតនិងការឆ្លើយតប ក្នុងវិស័យបង្ការ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​។ យុទ្ធសាស្រ្តបង្ការនិងប្រ​យុទ្ធប្រឆាំងគ្រឿងញៀន ចាំ​បាច់ត្រូវ​តែកែសម្រួល​ឱ្យសម​ស្រប​នឹង​ស្ថានការណ៍​ថ្មី ក្នុងនោះ យកម​នុស្សជាមជ្ឈភាព បើកទូលាយគ្របដណ្តប់នៃ​កម្មវិធីប​ន្សាបគ្រឿង​ញៀន រួមទាំង​កម្ម​វិធីស្តារនីតិសម្បទានៅ​ក្នុងសហគមន៍ ដើម្បីជួ​យអ្នកញៀនបានសម្របខ្លួនទៅក្នុងសង្គម​និង​រស់ នៅដោយ​គ្មានគ្រឿងញៀន​”។ នេះបើយោងតាមប្រសាសន៍រ​បស់​លោកស្រី Tong Thi Phong អនុប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា។
 
ធ្វើបច្ចុប្បន្នភាព​នៃស្ថានភាពគ្រឿងញៀន និងការបង្ការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនក្នុងតំបន់ លោក Inshik Sim អ្នក​ស្រាវជ្រាវផ្នែកគ្រឿងញៀនខុសច្បាប់នៃតំបន់អាស៊ីអាគ្នេយ៍ - ប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ ចំណេញប្រចាំ​ឆ្នាំនាំមកពីការផលិតនិងជួញដូរគ្រឿងញៀនខុសច្បាប់នៅអាស៊ីអាគ្នេយ៍ ត្រូវបានប៉ាន់ប្រ មាណថាឡើងដល់ ​៧១ ពាន់លានដុល្លារអាមេរិក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top