• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នំាប្រធានអាស៊ានឆ្នាំ ២០២០៖ វៀតណាមធ្វើជាអធិបតី កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថានសន្តិភាពនិងការសម្រុះសម្រួលអាស៊ាន

នាថ្ងៃទី ២១ ខែមករា នៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី ១៨ នៃក្រុមប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថានសន្តិភាពនិងការសម្រុះ សម្រួលអាស៊ាន (ASEAN - IPR)។

តំណាងដែលចូលរួមក្នុងកិច្ចប្រជុំ

នេះគឺជាកិច្ចប្រជុំលើកដំ បូងរបស់ក្រុមប្រឹក្សាប្រតិបត្តិ ASEAN - IPR ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម។ ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ ASEAN - IPR បានធ្វើជាអធិបតីភាពនៃកិច្ចប្រជុំនេះ។

ធ្វើការចែករំលែកអំពីអត្ថន័យនៃប្រធានបទក៏ដូចជា រាល់ការអាទិភាពរបស់វៀត ណាម ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានជម្រាបនូវអាទិភាពមួយក្នុងចំណោមអាទិភាពរបស់​វៀតណាម​គឺជំរុញកម្មវិធីសកម្ម ភាពអំពីនារី សន្តិភាពនិងសន្តិសុខក្នុងអាស៊ាន ក្នុងបរិបទដែលការថែរក្សា​សន្តិភាពនិងសន្តិសុខ នៅតែបន្តជាចំណុចស្នូលមួយរបស់សមាគម ក្នុងនោះ រួមមានការជំរុញតួនាទីនិងការចូលរួមរបស់ស្ត្រីតែម្តង។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាប្រតិបត្តិបានពិភាក្សានិងអនុម័តលើផែនកាសកម្ម ភាពរបស់ ASEAN - IPR ក្នុងឆ្នាំ ២០២០ ក៏ដូចជាដាក់ចេញគម្រោងថវិកាប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ នៃលេខាធិការដ្ឋាន ASEAN – IPR។ ទន្ទឹមជាមួយគ្នានោះ ធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីប្រតិបត្តិការគេហទំព័រនិងមូលដ្ឋានគ្រឹះ បណ្តាញសង្គម ឌីជីថលរបស់ ASEAN – IPR៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top