• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២៥ វៀតណាម គ្រោងនឹង​នាំ​ចេញ​អង្ករ​បាន​ជាង ៧,៥ លាន​តោន​

សមាគមស្បៀងអាហារវៀតណាមបានគ្រោងថាការនាំចេញអង្ករនៅឆ្នាំ ២០២៥ នឹងឈានដល់ ៧,៥ លានតោន។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ទីផ្សារស្រូវអង្ករបច្ចុប្បន្នកំពុងប្រឈមនឹងការលំបាក ប៉ុន្តែវាជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយនឹងស្តារឡើងវិញក្នុងពេលឆាប់ៗនេះ។ បច្ចុប្បន្ន តម្លៃអង្ករស្ថិតក្នុងកម្រិតទាប ដូច្នេះនាពេលខាងមុខនេះ គេរំពឹងថាអ្នកនាំចូលនឹងជំរុញការទិញចូល ហើយតម្លៃនឹងកើនឡើង។

ដំណោះស្រាយសម្រាប់បញ្ហានេះ គឺការជំរុញពន្លឿនពាណិជ្ជកម្ម និងធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញអង្ករ។ សម្រាប់ទីផ្សារហ្វីលីពីន និងឥណ្ឌូណេស៊ី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទកំពុងសម្របសម្រួលជាមួយអាជីវកម្ម ដើម្បីរក្សាបរិមាណនាំចេញអង្ករឱ្យមានស្ថិរភាព និងតម្លៃសមស្របរៀងរាល់ពេល។ ទន្ទឹមនឹងទីផ្សារដូចជាសហរដ្​ឋអាមេរិក និងចិន អាជីវកម្មក៏ត្រូវយកចិត្តទុកដាក់ដល់ទីផ្សារសហភាពអឺរ៉ុប ជប៉ុន កូរ៉េ និងហ្វីលីពីនផងដែរ។ អាជីវកម្មត្រូវផ្តោតការយកចិត្តទុកដាក់មិនត្រឹមតែលើផ្នែកអង្ករដែលមានតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅកាន់ទីផ្សារដែលមានសក្តានុពលថ្មីៗ ដូចជាតំបន់មជ្ឈិមបូព៌ាជាដើមទៀតផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top