• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២៤ ត្រូវបានកំណត់ថា ជាឆ្នាំដែលក្តៅបំផុតមិនធ្លាប់មាននៅលើផែនដី

នកវិទ្យាសាស្ត្រមកពីសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ៩ ធ្នូ នេះ បានឲ្យដឹងថា ឆ្នាំនេះ ២០២៤នេះ គឺជាឆ្នាំដែលក្តៅបំផុតមិនធ្លាប់មានក្នុងពិភពលោក ដោយសីតុណ្ហភាពខ្ពស់ជាងកម្រិតធម្មតា។ តាមការព្យាករណ៍ ស្ថានភាពនេះនឹងបន្តរហូតដល់ដើមឆ្នាំ២០២៥។
មនុស្សម្នាយកឆ័ត្របញ្ចៀសកម្ដៅថ្ងៃក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ (រូបភាព៖ ក្យូដូ/TTXVN)

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប ពីខែមករាដល់ខែវិច្ឆិកាបានបង្ហាញថា ឆ្នាំនេះជាឆ្នាំដំបូងដែលសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកលើសពី ១,៥ អង្សាសេបើប្រៀប ធៀបទៅនឹងចុងសតវត្សទី ១៩។

នៅឆ្នាំនេះ ស្ថានភាពអាកាសធាតុក្តៅខ្លាំងបានកើតឡើងនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក ជាមួយនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេស អ៊ីតាលី និងអាមេរិកខាងត្បូង ទឹកជំនន់ក្នុងប្រទេសនេប៉ាល់ ស៊ូដង់ និងអឺរ៉ុប ព្យុះមហន្តរាយនៅសហរដ្ឋអាមេរិក និងហ្វីលីពីន រលកកំដៅនៅម៉ិកស៊ិក ម៉ាលី និង អារ៉ាប៊ីសាអូឌីតបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវស្លាប់។

អ្នកវិទ្យាសាស្ត្រជឿថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស គឺជាមូលហេតុនៃគ្រោះមហន្តរាយអាកាសធាតុទាំងនេះ។ ការកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យ ដូចដែលរដ្ឋាភិបាលជាច្រើនបានសន្យានឹងអនុវត្តន៍នោះ នឹងជួយទប់ស្កាត់ការឡើងកំដៅផែនដី។ យ៉ាងណាមិញ ការបំភាយកាបូនឌីអុកស៊ីត (CO2) សកលនៅឆ្នាំនេះនៅតែត្រូវបានគេរំពឹងថា នឹង ឈានដល់កម្រិតខ្ពស់បំផុត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤  ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាព​វៀតណាម​ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម​) គោរ​ព​ឧទ្ទេសនាម​ នូវ​ព្រឹត្តិការណ៍លេចធ្លោទាំង១០របស់វៀតណាមនាឆ្នាំ២០២៤ ជម្រើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

Top