• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២៣ សេដ្ឋកិច្ចសង្គមវៀតណាមបន្តមាននិន្នាការងើបឡើងវិញ

GDP (ផលិតផលក្នុងស្រុកសរុប) ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយមាននិន្នាការវិជ្ជមាន ត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន (ត្រីមាសទី១ កើនឡើង ៣,៤១% ត្រីមាសទីពីរកើនឡើង ៤,២៥% ត្រីមាសទីបីកើនឡើង ៥,៤៧%) ។
លោកស្រី Nguyen Thi Huong ប្រធាន អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) (រូបថត៖ VNA)

សេដ្ឋកិច្ច និងសង្គមរបស់វៀតណាមនៅឆ្នាំ ២០២៣ បន្តមាននិន្នាការងើបឡើងវិញ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង តុល្យភាពសំខាន់ៗត្រូវបានធានា លទ្ធផលសំខាន់ៗជាច្រើនលើវិស័យផ្សេងៗសម្រេចបានគោលដៅដែលបានដាក់ចេញ ហើយបន្តជាចំណុចភ្លឺអំពីសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក។ នេះជាព័ត៌មានដែលត្រូវបានផ្តល់ដោយលោកស្រី Nguyen Thi Huong ប្រធាន អគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសតួរលេខស្ថិតិសេដ្ឋកិច្ច សង្គមត្រីមាសទី ៤ និងឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៩ ធ្នូនៅទីក្រុងហាណូយ។

ជាក់ស្ដែង GDP (ផលិតផលក្នុងស្រុកសរុប) ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយមាននិន្នាការវិជ្ជមាន ត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន (ត្រីមាសទី១ កើនឡើង ៣,៤១% ត្រីមាសទីពីរកើនឡើង ៤,២៥% ត្រីមាសទីបីកើនឡើង ៥,៤៧%) ។ ជាទូទៅក្នុងឆ្នាំ ២០២៣ GDP ត្រូវបានប៉ាន់ប្រមាណថាកើនឡើង ៥,០៥% បើធៀបនឹងឆ្នាំមុន។ គួរកត់សម្គាល់ថា វិស័យ កសិកម្ម រុក្ខផល និងជលផលមានកំណើនវិជ្ជមាន ហើយបន្តជាសសរស្តម្ភនៃខឿនសេដ្ឋកិច្ច។

ទាក់ទងនឹងសន្ទស្សន៍តម្លៃប្រើប្រាស់ (CPI) CPI ជាមធ្យមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ បានកើនឡើង ៣,៥៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងឆ្នាំ ២០២៣ CPI បានកើនឡើង ៣,២៥% បើធៀបនឹងឆ្នាំមុន ដែលសម្រេចបានតាមគោលដៅកំណត់របស់រដ្ឋសភា។

ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងខែធ្នូមានប្រមាណ ១,៤ លាននាក់ កើនឡើងជិត ៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅក្នុងឆ្នាំ ២០២៣  ភ្ញៀវអន្តរជាតិមកវៀតណាមមានចំនួន ១២,៦ លាននាក់ លើសពីគោលដៅដែលបានដាក់ចេញគឺ ៨ លាននាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top