• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ ២០២២ វៀតណាមគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយនិរន្តរភាព និងអនុវត្តន៍ល្អការរក្សាតុល្យភាពរវាងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមជាមួយការការពារសុខភាពប្រជាជន

លោកស្រីបណ្ឌិត Angela Pratt បានឲ្យដឹងថែមទៀតថា៖ បើទោះបីជាកូវីដ ១៩ នៅតែមានវត្តមាននៅវៀតណាមក៏ដោយ ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា មន្ទីរពេទ្យ និងសេវាកម្មសុខាភិបាលរងសម្ពាធ ដោយសារករណីឆ្លងជំងឺកូវីដ ១៩ ឡើយ។
  បុគ្គលិកពេទ្យមើលថែអ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យ។ រូបថត៖ Minh Quyet/VNA  

ឆ្នាំ២០២២ វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយនិរន្តរភាព និងអនុវត្តន៍ល្អការរក្សាតុល្យភាពរវាងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមជាមួយការការពារសុខភាពប្រជាជន។ លោកស្រីបណ្ឌិត Angela Pratt ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានអះអាងដូច្នេះកាលពីថ្ងៃទី ៦ មករា។ លោកស្រីបណ្ឌិត Angela Pratt បានឲ្យដឹងថែមទៀតថា៖ បើទោះបីជាកូវីដ ១៩ នៅតែមានវត្តមាននៅវៀតណាមក៏ដោយ ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា មន្ទីរពេទ្យ និងសេវាកម្មសុខាភិបាលរងសម្ពាធ ដោយសារករណីឆ្លងជំងឺកូវីដ ១៩ ឡើយ។ ក្រសួងសុខាភិបាលវៀតណាម រួមជាមួយស្ថានប័នពាក់ព័ន្ធនានាបានបង្កើនការឃ្លាំមើលនៅតាមច្រកទ្វារព្រំដែន តាមគ្រឹះស្ថានសុខាភិបាល និងក្នុងសហគមន៍ ព្រមទាំងបង្កើនការកំណត់វីរុសបំប្លែងខ្លួន ដែលកំពុងចរាចរណ៍។ ទាំងនេះសុទ្ធតែជាវិធានការដ៏សំខាន់។ លោកស្រីបណ្ឌិត Angela Pratt ក៏បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមគ្រប់រូបចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានគ្រប់គ្រាន់ ជាពិសេសគឺក្រុមមនុស្សដែលងាយរងគ្រោះបំផុត។

លោកស្រីបណ្ឌិត Angela Pratt បានលើកឡើងថា វៀតណាមចាំបាច់ត្រូវបង្កើនការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដោយសារវត្តមានវីរុសបំប្លែងខ្លួន XBB របស់ Omicron XBB ត្រូវបានរកឃើញនៅលើពិភពលោកចាប់ពីខែតុលា ឆ្នាំ ២០២២ ហើយបច្ចុប្បន្ននេះបានឆ្លងរាលដាលនៅតាមប្រទេសជាង ៧០ ហើយវីរុសបំប្លែងខ្លួន XBB.1.5 កំពុងបង្កឱ្យមានការផ្ទុះជំងឺរាតត្បាតថ្មីនៅសហរដ្ឋអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top