• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំ២០២៣នេះ រដ្ឋសភាអនុវត្តន៍ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះមុខតំណែងដែលត្រូវបានរដ្ឋសភាជ្រើសរើស និងអនុម័ត

ទាក់ទិននឹងខ្លឹមសារការងារក្នុងត្រីមាសទី១ និងពេញមួយឆ្នាំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើគណៈកម្មាធិការច្បាប់ ដឹកនាំការបង្កើតកម្មវិធីតាក់តែងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤ ព្រមទាំងកែសម្រួលកម្មវិធីតាក់តែងច្បាប់ និងបទប្បញ្ញត្តិឆ្នាំ ២០២៣។
លោកប្រធានរដ្ឋសភា ធ្វើជាអធិបតីក្នុងសម័យប្រជុំការងារជាមួយស្ថាប័ននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងខុទ្ទការល័យរដ្ឋសភា (រូបថត៖ Le Tuyet/VOV)

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំរដ្ឋសភា ជាមួយស្ថាប័នចំណុះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា ដើម្បីធ្វើការវាយតម្លៃលើ លទ្ធផលអនុវត្តភារកិច្ចក្នុងខែមករា; ពិនិត្យភារកិច្ចសំខាន់ៗក្នុងខែកុម្ភៈ ក៏ដូចជាឆ្នាំ២០២៣ របស់រដ្ឋសភា។

ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋសភាបានស្នើថា ក្នុងខែកុម្ភៈ ស្ថាប័ននានាត្រូវផ្តោតការយកចិត្តទុកដាក់លើការរៀបចំឲ្យបានល្អនូវកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា; អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងអនុវត្តសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម រួមទាំងគម្រោងកំណត់ទិសដៅសម្រាប់កម្មវិធីតាក់តែងច្បាប់នៃរដ្ឋសភានីតិកាលទី១៥។ ទាក់ទិននឹងខ្លឹមសារការងារក្នុងត្រីមាសទី១ និងពេញមួយឆ្នាំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើគណៈកម្មាធិការច្បាប់ ដឹកនាំការបង្កើតកម្មវិធីតាក់តែងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤ ព្រមទាំងកែសម្រួលកម្មវិធីតាក់តែងច្បាប់ និងបទប្បញ្ញត្តិឆ្នាំ ២០២៣។ តាមផែនការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋសភានឹងដំណើរការសកម្មភាពសួរដេញដោលក្នុងបណ្តាកិច្ចប្រជុំ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកឡើងថា៖ ការសួរដេញដោល ហើយរួមគ្នាបកស្រាយនូវបញ្ហាមួយចំនួន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ត្រូវបំភ្លឺជាសាធារណៈ ប្រកបដោយតម្លាភាព ដោយបញ្ជាក់អំពីស្ថានភាពបច្ចុប្បន្ននៃបញ្ហា ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាដោះស្រាយការលំបាក។ ទាក់ទិននឹងការរៀបចំប្រធានបទជំនាញត្រួតពិនិត្យក្នុងឆ្នាំបន្ទាប់ គឺគួរផ្តោតលើ ការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តស្តីពីកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច គម្រោងជាតិសំខាន់ៗ សេចក្តីសម្រេចចិត្តមជ្ឈិម សេចក្តីសម្រេចរបស់រដ្ឋសភា; ឬបញ្ហាវិនិយោគសាធារណៈជាដើម

លោកប្រធានរដ្ឋសភាក៏បានលើកឡើងថា នៅឆ្នាំនេះ រដ្ឋសភានឹងរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះមុខតំណែងដែលត្រូវបានរដ្ឋសភាជ្រើសរើស និងអនុម័ត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

នេះជាការវាយតម្លៃរបស់សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុសំឡេងវៀត ណាម នាថ្ងៃទី ២០ កក្កដា។

Top