• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំទេសចរណ៍ជាតិ​ ២០២៤៖ សកម្មភាពទាក់ទាញជាច្រើននៅមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ស្រុក Dien Bien

នេះក៏ជាឱកាសសម្រាប់សិប្បករ តារាសម្ដែង និងអត្តពលិកបានជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងផែនមហាសាមគ្គីជាតិ និងប្រមូលផ្តុំកម្លាំងជាធ្លុងមួយរបស់ប្រជាជនទាំងអស់ក្នុងការអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយ អត្តសញ្ញាណជាតិ។
ការសម្តែងក្នុងកម្មវិធី។ រូបថត៖ qdnd.vn

នាថ្ងៃទី ១ ខែមេសា មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ជាតិលើកទី ១០ ឆ្នាំ ២០២៤ ត្រូវបានបើកនៅស្រុក Dien Bien (ខេត្ត Dien Bien)។ មហោស្រពមានគោលបំណងអភិរក្ស ពង្រីក ឧទ្ទេសនាម និងផ្សព្វផ្សាយរាល់តម្លៃវប្បធម៌វិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិចំនួន ១១ ក្រុមនៅស្រុក Dien Bien; បន្តសកម្មភាពជាបន្តបន្ទាប់នៃពិធីបុណ្យផ្កាជើងគោខេត្ត Dien Bien ឆ្នាំ២០២៤។ នេះក៏ជាឱកាសសម្រាប់សិប្បករ តារាសម្ដែង និងអត្តពលិកបានជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងផែនមហាសាមគ្គីជាតិ និងប្រមូលផ្តុំកម្លាំងជាធ្លុងមួយរបស់ប្រជាជនទាំងអស់ក្នុងការអភិរក្ស និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយ អត្តសញ្ញាណជាតិ។

មហោស្រពនេះមានការចូលរួមរបស់សិប្បករ តារាសម្ដែង និងអត្តពលិកជាង ៥០០ នាក់មកពីឃុំចំនួន ២១ នៅភូមិសាស្ត្រស្រុកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top