• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនប្រជាជនពិភពលោកកើនដល់ ៨ ពាន់លាននាក់៖ វៀតណាមមាន​ចំនួន​ប្រជាជនជិត ១០០ លាននាក់

នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហាណូយ មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) បានរៀបចំពិធីរំលឹកទិវាពិភពលោកមានចំនួនប្រជាជនចំនួន ៨ ពាន់លាននាក់។
  លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម  

យោងតាមរបាយការណ៍យថាទស្សន៍ចំនូនប្រជាជនពិភពលោកឆ្នាំ ២០២២ របស់នាយកដ្ឋានសេដ្ឋកិច្ច និងសង្កមកិច្ចនៃអង្គការសហប្រជាជាតិ ចេញផ្សាយនាថ្ងៃទី ១៥ ខែវិច្ឆិកាបានឲ្យដឹងថា ចំនួនប្រជាជនពិភពលោកកើនដល់ ៨ ពាន់លាននាក់។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា៖ “ទោះបីជាមានបញ្ហាប្រឈមជាច្រើននៅខាងមុខក៏ដោយ ប៉ុន្តែរឿងរ៉ាវក្រោយតួរលេខចំនួនប្រជាជន ៨ លាននាក់ គឺជារឿងរ៉ាវអំពីភាពជោគជ៏យ។ យើងបានកាត់បន្ថយភាពក្រីក្រ ហើយសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើបញ្ហាសង្គម។ យើងកំពុងមានចំនួនប្រជាជនយ៉ាងច្រើនកុះករជាងពេលណាៗទាំងអស់ ព្រោះថាអាយុប្រជាជនបានកើនឡើង ហើយអត្រាមរណភាពមាតា និងទារកត្រូវបានកាត់បន្ថយផងដែរ”។

រីឯលោក Pham Hoai Nam ប្រធាននាយកដ្ឋានស្ថិតិចំនួនប្រជាជន អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា៖ “តាមការព្យាករណ៍ នៅវៀតណាម នាពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៣ ខាងមុខ ចំនួនប្រជាជនវៀតណាមនឹងកើនដល់ ១០០ លាននាក់។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៥ ដែលមានសក្ដានុពលអំពីកម្លាំងពលករ។ នេះជាឱកាសផង និងជាបញ្ហាប្រឈមផង។ ចំនួនប្រជាជនកំពុងមានវ័យចាស់ កម្លាំងពលករកំពុងថយចុះ។ ដូច្នេះ វៀតណាមត្រូវផ្ដោតលើគោលនយោបាយម៉ាក្រូ ជាពិសេសគឺគោលនយោបាយចំនួនប្រជាជន។ នេះគឺជាបញ្ហាមួយសម្រាប់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់របស់វៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top