• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចេញផ្សាយសៀវភៅរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស អំពីការបង្ការ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន

អបអរសាទរខួបលើកទី ៩៣ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៣) និងខួបលើកទី ១០ នៃការបង្កើតគណៈកម្មាធិការមជ្ឈិមបង្ការ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន (ថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០១៣/ ១ ខែកុម្ភៈ ឆ្នាំ២០២៣) ថ្ងៃនេះ (ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៣) ពិធីបង្ហាញសៀវភៅ “ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានយ៉ាងដាច់ខាត អត់ធ្មត់ រួមចំណែកកសាងបក្ស និងរដ្ឋ របស់វៀតណាមឲ្យកាន់តែរីកចម្រើន រឹងមាំ" របស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។

សៀវភៅនេះត្រូវបានបោះពុម្ពដោយគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម សហការជាមួយរោងពុម្ភនយោបាយជាតិនៃការពិត។ សៀវភៅនេះត្រូវបានរៀបចំជាប្រព័ន្ធតាមការណែនាំរបស់លោក Nguyen Phu Trong ក្នុងឋានៈជាអគ្គលេខាបក្ស និងជាប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិម ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។

សៀវភៅស្តីពីការប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស

 

ប្រការនេះ បង្ហាញនូវមនោគមវិជ្ជាប្រកបដោយតម្លាភាព និងមិនងាករេរបស់បក្សលើការងារបង្ការ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន ការកសាង និងកែលំអបក្ស ការបណ្តុះបណ្តាលសីលធម៌ និងរបៀបរស់នៅរបស់កម្មាភិបាល និងសមាជិកបក្ស ដើម្បីឲ្យកម្មាភិបាល សមាជិកបក្ស និងប្រជាពលរដ្ឋបានយល់ និងយល់ឱ្យបានទូលំទូលាយ និងអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាព។

សៀវភៅ “ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានយ៉ាងដាច់ខាត អត់ធ្មត់ រួមចំណែកកសាងបក្ស និងរដ្ឋរបស់វៀតណាមឲ្យកាន់តែរីកចម្រើន រឹងមាំ" មានប្រហែល ៦០០ ទំព័រ ដោយមានរូបភាព ១០០ សន្លឹក ដែលត្រូវបានរៀបចំយ៉ាងស្អាត គួរឱ្យទាក់ទាញអារម្មណ៍មិត្តអ្នកអាន៕

កាសែត​កងទ័ព​ប្រជាជន​វៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top