• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនអបអរសាទរយន្តការសហប្រតិបត្តិការអាស៊ានបូក ៣ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត COVID-19


 អ្នកដំណើរពាក់រម៉ាស់ការពារជំងឺ COVID-19 នៅអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ (រូបថត៖ AFP / TTXVN)
 

ឯកអគ្គរដ្ឋ​ទូតចិនប្រចាំនៅ អាស៊ាន លោក Deng Xi Jun បានវាយ​តម្លៃ​ចំពោះ​យន្ត​ការ​កិច្ច​សហប្រតិ​បត្តិការ​អាស៊ាន​បូក​ ៣ រួមមានប្រទេសអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។
 
ឆ្លើយបទសម្ភាស​ទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី ១៣ ខែមេសា លោក Deng Xi Jun  បាន​មាន​អះ​អាង​ថា យន្តការសហប្រតិបត្តិការអាស៊ាន+៣ បានពង្រីកប្រសិទ្ធិភាព​ចាប់តាំង​ពីការផ្ទុះ​ឡើង​នៃជំ​ងឺ​រាត​ត្បាត COVID-19 ហើយការដែលប្រទេសនានា បាន​សម្រប​សម្រួល​គ្នាក្នុង​ការចាត់​វិធាន​ការទប់​ស្កាត់​ជម្ងឺ​រាត​ត្បាតនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាព និងភាពជាអ្នក​ជិត​ខាង​ល្អជិត​ស្នីទ​នឹង​គ្នាផ​ង​ដែរ។
 
លោក​ Deng Xi Jun បានវាយតម្លៃទៀតថានេះគឺជាកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូក ៣ លើកដំបូង ដើម្បី​ពិភាក្សាអំពី​ការទប់​ស្កាត់របស់តំបន់អាស៊ីបូព៌ាមុន នៅ​ចំពោះមុខជំងឺរាតត្បាតសកល Co​vid-19 ក៏ជា​កិច្ចប្រជុំ​ពិសេស​ជាលើកដំបូង​រវាងបណ្តាថ្នាក់ដឹកនាំអាស៊ាន​បូក ៣ ចាប់តាំងពី​យន្តការ​សហប្រតិ​បត្តិការ​ត្រូវបាន​បង្កើត​ឡើង។ ប្រទេស ចិននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេស ដទៃទៀត​ដើម្បីទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ និ​ងវិធានការទាក់ទងនឹងពាណិជ្ជ​កម្ម ដើម្បីបំពេញពេញលេញតាម​ការសន្យារ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន​ - ចិន​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top