• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនព្រមានពីសង្គ្រាមពាណិជ្ជកម្មផ្តើមចេញពីការដាក់ពន្ធរបស់លោក Trump

ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីព្រមានថា ប្រទេសទាំងពីរនឹងមិនទទួលបានផលប្រយោជន៍នោះទេ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង ដែលត្រូវបានចាត់ទុកជាការឆ្លើយតបទៅនឹងការដែលប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនឹងដាក់ពន្ធបន្ថែមចំនួន ១០% លើការនាំចូលទំនិញទាំងអស់ពីប្រទេសចិនបន្ទាប់ពីឡើងកាន់អំណាចនៅខែមករាឆ្នាំក្រោយ។
កំពង់ផែដឹកទំនិញ Qingdao ខេត្ត Shandong ប្រទេសចិន។ រូបថត៖ THX/TTXVN

សេចក្តីប្រកាសរបស់ស្ថានទូតចិនបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ «មានអត្ថប្រយោជន៍ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរ»។ សេចក្តីប្រកាសបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីឆ្នាំមុន។

មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ លោក Trump ក៏បានប្រកាសយុទ្ធសាស្ត្រដាក់ពន្ធដ៏ទូលំទូលាយ ដោយកំណត់គោលដៅលើប្រទេសម៉ិកស៊ិក និងកាណាដា ជាមួយនឹងការដំឡើងពន្ធ ២៥% លើផលិតផលទាំងអស់ពីប្រទេសទាំងនេះ ដោយសារតែមានការព្រួយបារម្ភអំពីបញ្ហាដូចជា អន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន។ សេចក្តីប្រលាសបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅទីផ្សារពិភពលោក ដោយសន្ទស្សន៍ហ៊ុនអាស៊ីបានធ្លាក់ចុះ និងប្រាក់ដុល្លារឡើងថ្លៃ។ ការគម្រាមកំហែងនៃភាពតានតឹងពាណិជ្ជកម្មកើនឡើងបានធ្វើឱ្យមានការព្រួយបារម្ភអំពីអស្ថិរភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើការនាំចេញ ដូចជាប្រទេសជប៉ុន និងប្រទេសចិន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu និងព្រឹត្តិការណ៍រាប់ថយក្រោយ (countdown) ឆ្នាំ ២០២៥ នៅសង្កាត់ Ha Long។

Top