• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិននិងឥណ្ឌូនេស៊ី សង្កត់ធ្ងន់លើភាពជាដៃគូទ្វេភាគីដ៏ទូលំទូលាយ

ប្រធានរដ្ឋចិន លោកស៊ី ជីន ពីងនាថ្ងៃទី ១៣ ខែមេសា បានផ្ញើសារអបអរសាទរ ជូនប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥)។

នៅក្នុងសារអបអរសាទរ ប្រធានរដ្ឋលោកស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំៗទាំងពីរ និងជាសមាជិកដ៏សំខាន់នៃអឌ្ឍគោលខាងត្បូង ចិន និងឥណ្ឌូនេស៊ី មានតួនាទីយុទ្ធសាស្ត្រក៏ដូចជាជះឥទ្ធិពលជាសកល។ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបានចាត់ទុកខួបលើកទី ៧៥ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីរួមជាមួយលោកប្រធានាធិបតី Prabowo ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី បង្កើនការសម្របសម្រួលយុទ្ធសាស្ត្រពហុភាគី និងពង្រឹងសកម្មភាពសហគមន៍ដែលបង្ហាញពីលក្ខណៈនៃយុគសម័យថ្មី ក៏ដូចជាសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

រីឯខ្លួនវិញ លោកប្រធានាធិបតី Prabowo បានសង្កត់ធ្ងន់ថា ចិននិងឥណ្ឌូនេស៊ី មានទំនាក់ទំនងមិត្តភាពយូរអង្វែង ភាពជាដៃគូដ៏រឹងមាំ និងស្វាហាប់ ហើយសម្រេចបាននូវវឌ្ឍនភាពយ៉ាងឆាប់រហ័សនៅក្នុងសសរស្តម្ភទាំងប្រាំនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជន សន្តិសុខ និងបញ្ហាដែនសមុទ្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងភរិយា បានបញ្ចប់ប្រកបដោយដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅ​កូរ៉េខាងត្បូង

ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងភរិយា បានបញ្ចប់ប្រកបដោយដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅ​កូរ៉េខាងត្បូង

នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន និងភរិយាគឺលោកស្រី ង្វៀន ធី ថាញ់ង៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងសេអ៊ូល បញ្ចប់​ប្រកបដោយដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង​ ហើយបានចាប់ផ្តើមដំណើរទស្សនកិច្ចជា​ផ្លូវការនៅប្រទេសម៉ុងហ្គោលី តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋ​សភាម៉ុងហ្គោលី លោក Sandag Byambatsogt និងភរិយា។

Top