• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី


ចិននិងអាមេរិកឯកភាពជំរុញទំនាក់ទំនងទ្វេភាគី (VNA)

នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រធានរដ្ឋចិន លោក Xi Jinping បានដំណើរការចរចារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងនោះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងអភិវដ្ឍន៍ទំនាក់ទំនងទ្វេភាគីមានចរិតលក្ខណៈស្ថាបនាថែមទៀត។ ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា៖ ចិនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យពាណិជ្ជសកម្មវិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាការជួបប្រាស្រ័យប្រជាជន សហការជាមួយគ្នាក្នុងបញ្ហាតំបន់និងអន្តរជាតិ​ ដើម្បីការពារសន្តិសុខលើពិភពលោក។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា៖ អាមេរិកនឹងខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមូយចិនលើវិស័យពាណិជ្ជកម្មវិនិយោគក៏ដូច​ជាលើបញ្ហាអន្តរជាតិ ដើម្បីភាគីទាំងពីរមានផលប្រយោជន៍រួម។ ប្រធានាធិបតី Donald Trump បានអះ​អាង​នូវការគោរព «ប្រទេសចិនតែមួយ» ហើយរដ្ឋាភិបាលអាមេរិកនឹងរក្សាគោលជំហរនេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top