• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសន្ទនាជាមួយអាមេរិក

ចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីចែករំលែកជាមួយប្រទេសដទៃទៀតនូវសមិទ្ធិផលស្ថីពីនវានុវត្តន៍បច្ចេកវិទ្យា ក៏ដូចជារួមគ្នាសហប្រតិបត្តិការក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងបញ្ហាប្រឈម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតីអាមេរិកលោក Joe Biden (ស្តាំ) និងប្រធានរដ្ឋចិនលោក Xi Jinping ។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ៨ ខែវិច្ឆិកា អនុប្រធានរដ្ឋចិន លោក Han Zheng បានឲ្យដឹងថាចិនត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនង និងកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា ដោះស្រាយការស្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរួមដើម្បីឆ្លើយតបនឹងរាល់បញ្ហាប្រឈមជាសកល។

អញ្ជើញថ្លែងក្នុងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg នៅសិង្ហបុរី ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង San Francisco ចាប់ពីពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា អនុប្រធានរដ្ឋចិន លោក Han Zheng បានសង្កត់ធ្ងន់ថា រាល់អន្តរកម្មជាផ្លូវការនាពេលថ្មីៗនេះបានបញ្ជូន "សញ្ញាវិជ្ជមាន" និងលើកកម្ពស់ក្ដីរំពឹងទុករបស់ពិភពលោក អំពី "ការកែលម្អ" ក្នុងទំនាក់ទំនងចិន-អាមេរិក។ ចិននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីចែករំលែកជាមួយប្រទេសដទៃទៀតនូវសមិទ្ធិផលស្ថីពីនវានុវត្តន៍បច្ចេកវិទ្យា ក៏ដូចជារួមគ្នាសហប្រតិបត្តិការក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងបញ្ហាប្រឈម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

កាលពីថ្ងៃទី ១ ខែវិច្ឆិកា សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងជួបជាមួយប្រធាធានរដ្ឋចិនលោកXi Jinping ក្នុងឱកាសចូលរួមកិច្ចប្រជុំ APEC ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top