• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម

នារសៀលថ្ងៃទី ១ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ ទទួលអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក He Wei ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីចិនយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើការកសាងផ្លូវដែករង្វាស់ស្ដង់ដារតភ្ជាប់ប្រទេសទាំងពីរ បន្តបើកទីផ្សារសម្រាប់កសិផលវៀតណាម…។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរអនុវត្តយ៉ាងតឹងរឹងនូវការយល់ដឹងរួមកម្រិតខ្ពស់លើការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឱ្យកាន់តែប្រសើរឡើង គោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយឱ្យបានគ្រប់គ្រាន់នូវមូលដ្ឋានការខ្វែងគំនិតគ្នានៅសមុទ្រ ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាប្រជាជាតិស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។ (រូបថត៖ VNA)

 

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនលោក  He Wei បានសម្តែងនូវការត្រៀមជាស្រេច ដោយខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ  បន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីសម្រេចឱ្យបានច្បាស់លាស់ និងទូលំទូលាយនូវការយល់ឃើញ និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលភាគីទាំងពីរបានចុះហត្ថលេខា។ រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រកាន់តែប្រសើរឡើង៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top