• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនគោរពវៀតណាមក្នុងការពង្រីកតួនាទីដ៏សំខាន់របស់ខ្លួនក្នុងកិច្ចការតំបន់និងអន្តរជាតិ

យោងតាមលោកឯកអគ្គរដ្ឋទូត Xiong Bo ចាប់តាំង ពីចិន និងវៀតណាមបានបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ (ក្នុងឆ្នាំ ២០០៨) ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងបក្ស ទាំងពីរនិងប្រទេសទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍ដោយឥតឈប់ឈរតាមទិសដៅប្រកបដោយភាពស្អាតស្អំនិងស្ថិរភាព។
អ្នកយកព័ត៌មាន VOV និងឯកអគ្គរដ្ឋទូតចិនក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV5)

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ប្រធានរដ្ឋនៃសាធារណៈ រដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមវេទិកា ខ្សែក្រវាត់និងផ្លូវ លើកទី ៣  នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានជួប ប្រាស្រ័យជាមួយអ្នកសារព័ត៍មាន ដើម្បីជូនដំណឹងនិងផ្លាស់ប្ដូរអំពីខ្លឹមសារទាក់ទិននឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យោងតាមលោកឯកអគ្គរដ្ឋទូត Xiong Bo ចាប់តាំង ពីចិន និងវៀតណាមបានបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ (ក្នុងឆ្នាំ ២០០៨) ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងបក្ស ទាំងពីរនិងប្រទេសទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍ដោយឥតឈប់ឈរតាមទិសដៅប្រកបដោយភាពស្អាតស្អំនិងស្ថិរភាព។ ទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងត្រូវបានពង្រឹងជាបន្តបន្ទាប់។

ចិននិងវៀតណាម គឺជាប្រទេសសង្គមនិយមចំនួនពីរ ហើយក៏ជាប្រទេសកំពុង អភិវឌ្ឍន៍ និងសេដ្ឋកិច្ចទើបលេចចេញផងដែរ។ ក្នុងវិស័យសេដ្ឋកិច្ច ប្រទេសចិនបាន រក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយវៀតណាមក៏ជាដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

ចំណុចសំខាន់ទីបីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាម លោកឯកអគ្គរដ្ឋទូតគឺការសម្របសម្រួល ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងចិនក្នុងកិច្ចការតំបន់ និងអន្តរជាតិរួម ដែលត្រូវបានពង្រឹងដោយឥត ឈប់ឈរ។ ចិនគោរពវៀតណាមក្នុងការពង្រីកតួនាទីសំខាន់ក្នុងកិច្ចការរួមក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងគាំទ្រវៀតណាមក្នុងការបន្តពង្រីកតួនាទីសំខាន់និងស្ថាបនា របស់ខ្លួនក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top