• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាំបាច់ត្រូវមានយន្តការនិង គោលនយោបាយពិសេសដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា (ហាណូយ) បន្តកម្មវិធីនៃសម័យប្រជុំវិសាមញ្ញលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីខ្លឹមសារចំនួន ២៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគំរូសាកល្បងគោលនយោបាយមួយចំនួន ដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។
ប្រតិភូរដ្ឋសភាដំណើរការការបោះឆ្នោត (រូបថត៖ quochoi.vn)

គណៈប្រតិភូភាគច្រើនបានយល់ស្របជាមួយនឹងគោលនយោបាយដែលបានរដ្ឋាភិបាលដាក់បញ្ចូលក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីគំរូសាកល្បងគោលនយោបាយមួយចំនួនសម្រាប់ដោះស្រាយការជំពាក់ជំពិនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងសកម្មភាពផ្លាស់ប្តូរឌីជីថលជាតិ។ សមាជិកសភា Hoang Minh Hieu គណៈប្រតិភូរដ្ឋសភាខេត្ត Nghe An បានឲ្យដឹងថា៖  ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី បញ្ហាធន ធានមនុស្សតែងតែជាមូលដ្ឋានគ្រឹះសំខាន់បំផុត។ ជាការពិត បច្ចុប្បន្ននេះ យើងមានតម្រូវការយ៉ាងខ្លាំងសម្រាប់ធនធានមនុស្សដែលមានគុណភាពខ្ពស់។ ហេតុដូច្នេះ គួរតែមានគោលនយោបាយបង្កលក្ខណៈងាយស្រួលដល់អាជីវកម្ម និងមជ្ឈមណ្ឌលស្រាវជ្រាវ អាចជ្រើសរើសអ្នកជំនាញវៀតណាមនៅក្រៅប្រទេស ក៏ដូចជាអ្នកជំនាញអន្តរជាតិ ដើម្បីចូលរួមក្នុងការបណ្ដុះបណ្ដាល និងបំប៉ន់ទេពកោសល្យវៀតណាមក្នុងប្រទេស តាមរយៈគោលនយោបាយដូចជា ការគាំទ្រទិដ្ឋាការ ការលើកលែងពន្ធ និងគោលនយោបាយផ្សេងទៀត ដើម្បីឱ្យពួកគេអាចចូលរួមក្នុងការងារ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយស្ថិរភាព និងយូរអង្វែងនៅ វៀត ណាម។ យើងស្នើថា ការស្រាវជ្រាវគួរតែត្រូវបានធ្វើឡើងភ្លាមៗនៅឆ្នាំ ២០២៥នេះ ដើម្បីបំពេញតម្រូវការជាក់ស្តែង  ដោយខិតខំធ្វើឱ្យវៀតណាមក្លាយជាគោលដៅសម្រាប់ចំណេះដឹងបច្ចេកវិទ្យាជឿនលឿនរបស់មនុស្សជាតិ

នាព្រឹកមិញផងដែរ ដោយពិភាក្សាអំពីយន្តការគោលនយោបាយពិសេសសម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅ Ninh Thuan គណៈប្រតិភូបានបញ្ជាក់ពីភាពបន្ទាន់ និងលទ្ធភាពក្នុងបរិបទនៃនិន្នាការផ្លាស់ប្តូរថាមពលនៅលើពិភពលោក។ សមាជិការសភា Trinh Tu Anh គណៈ ប្រតិភូរដ្ឋសភាខេត្ត Lam Dong បានផ្តល់អនុសាសន៍ថា៖ សូមស្នើឲ្យបង្កើតនិងសុក្រិតឲ្យបានឆាប់ៗនូវច្បាប់ស្តីពីថាមពលបរមាណូ ដែលជាច្បាប់ឯកទេសក្នុងគោលបំណងបង្កើតច្រកផ្លូវច្បាប់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខក្នុងវិស័យថាមពលបរមាណូរបស់ប្រទេសជាតិ ដោយផ្អែកលើអនុសាសន៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ ទី២ អភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះបណ្តាលបុគ្គលិកសម្រាប់អង្គភាពចំនួន ២ ដែលមានសមត្ថភាពប្រមាណ ១.២០០ មេហ្កាវ៉ាត់ តាមការណែនាំរបស់ IAEA ដោយមានជំនាញចំនួន ១.២០០ នាក់។ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មថាមពលនុយក្លេអ៊ែរ វៀតណាមនៅតែត្រូវបង្កើតក្រុមអ្នកស្រាវជ្រាវ វិស្វករ និងអ្នកបច្ចេកទេស ដើម្បីបំពេញបន្ថែមធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ទី៣ បំពេញល្អការងារផ្សព្វផ្សាយ និងផ្តល់ការឧបត្ថម្ភល្អបំផុតដល់ប្រជាពលរដ្ឋក្នុងតំបន់មានគម្រោង ដើម្បីបង្កើតការឯកភាពគ្នាក្នុងសង្គម ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរនៅពេលលះបង់​ដីសាង​សង់​គម្រោងរោង​ចក្រថាមពល    នុយក្លេអ៊ែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top