• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមយុទ្ធនាការ ម៉ោងផែនដី ឆ្នាំ ២០២២

អ្នកស្ម័គ្រចិត្ដបានជិះកង់និងចូលរួមក្នុងការសាកល្បងមួយចំនួននៅតាមទីតាំងប្រវត្តិសាស្ត្រ និងសំណង់សំខាន់ ៗ របស់ទីក្រុង ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ប្រជា ជនអំពីយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២។
  សមាជិកសម្ព័ន្ធនិងយុវជនស្ម័គ្រចិត្តចូលរួមសកម្មភាពជិះកង់ដើម្បីបរិស្ថានក្នុងកម្មវិធី (រូបថត៖ Hong Giang/TTXVN)  

នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅវិមានវប្បធម៌យុវជនទីក្រុងហូជីមិញ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីជិះកង់ដើម្បីចាប់ផ្តើមយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២ ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តជាង ៣០០ នាក់។ អ្នកស្ម័គ្រចិត្ដបានជិះកង់និងចូលរួមក្នុងការសាកល្បងមួយចំនួននៅតាមទីតាំងប្រវត្តិសាស្ត្ រនិងសំណង់សំខាន់ៗរបស់ទីក្រុង ដើម្បីទាក់ ទាញការចាប់អារម្មណ៍របស់ប្រជាជនអំពីយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២។

បន្ទាប់ពីសកម្មភាពជិះកង់ គណៈកម្មាធិការរៀបចំយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២២ នៅទីក្រុង ហូជីមិញនឹងដាក់ពង្រាយគម្រោងនិងសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីចាប់ពីពេលនេះរហូតដល់ចុងខែមីនា ឆ្នាំ ២០២២។

ម៉ោងផែនដី គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលតែងតែបានធ្វើឡើងនៅម៉ោង ៨ និង ៣០ យប់នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា ដោយអំពាវនាវឱ្យប្រជាជនបិទភ្លើងនិងឧបករណ៍អគ្គិសនីដែលមិនប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃក្នុងរយៈពេល ៦០ នាទី។ នៅទីក្រុងហូជីមិញ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការផ្លាស់ប្តូរសកម្មភាពទៅជាទម្រង់អនឡាញ ដោយសារផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ ១៩ យុទ្ធនាការម៉ោងផែនដី ២០២២ បានត្រលប់មកធ្វើសកម្មភាពផ្ទាល់វិញ តាមរយៈព្រឹត្តិការណ៍ជាក់ស្តែង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

វៀតណាម និងប្រ៊ុយណេ ខិតខំប្រឹងប្រែងសម្រេចឲ្យបានទំហំពាណិជ្ជកម្ម​៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតប្រ៊ុយណេ Pengiran Haji Sahari bin Pengiran Haji Salleh មកជំរាបលា ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅ វៀតណាម។

Top