• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមការប្រឡងស្វែងរកដំណោះស្រាយសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ

នារសៀលថ្ងៃទី ២២ កក្កដា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីបើកការប្រឡង “ស្វែងរកដំណោះស្រាយសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ - Viet Solutions” ឆ្នាំ ២០២២។
  អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានឆ្លើយសំណួរអំពីកម្មវិធីប្រឡង Viet Solutions ២០២២ (រូបថត៖ Nguyen Hien) 

ការប្រឡងនេះ ក្នុងគោលបំណងស្វែងរកនិងប្រកាសអត្ថបទអំពីការផ្លាស់ប្តូរឌីជីថលនៅវៀតណាមក្នុងបណ្តាវិស័យ មូលដ្ឋាន និងសហគ្រាស។ ក្នុងពេលជាមួយគ្នានេះ ស្វែងរក និងផ្តល់រង្វាន់សម្រាប់ដំណោះស្រាយជាមួយនឹងវិធីថ្មីដ៏ល្អក្នុងការធ្វើអ្វីៗ ជូនតំបន់ អាជីវកម្ម និងគម្រោងអំពីសហគមន៍។ បេក្ខជនចូលរួមនៅក្នុង Viet Solutions ជាអង្គការក្នុងប្រទេសនិងបរទេស និងបុគ្គលដែល ដំណោះស្រាយសមស្របតាមគោលបំណងនៃការប្រកួត។ ការប្រកួតត្រូវបានរៀបចំជា ៣ ជុំ រួមមាន ជុំបឋម ជុំពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងជុំចុងក្រោយ។ គណៈកម្មាធិការរៀបចំអំពាវនាវដល់ក្រសួង សាខា និងមូលដ្ឋាននានា ដាក់ចេញដំណោះស្រាយបញ្ហា និងចុះឈ្មោះបេក្ខភាពរបស់ខ្លួននៅលើគេហទំព័រអំពី “បញ្ហាបំប្លែងឌីជីថល”។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក Nguyen Huy Dung បានឲ្យដឹងថា៖ “យើងសង្ឃឹមយ៉ាងខ្លាំងថា គំនិតផ្ដួចផ្ដើមមួយក្នុងតំបន់ ដែលអាចពង្រីកនៅទូទាំងប្រទេស។ ជាឧទាហរណ៍ គំនិតផ្តួចផ្តើម ATM ទន់ ប្រសិនបើវាត្រូវបានអនុវត្តន៍នៅ Lang Son ហើយត្រូវបានដាក់ពង្រាយនៅ Soc Trang ឬ Kon Tum ទៀតនោះ ប្រាកដណាស់ជាដំណោះស្រាយដ៏គួរឱ្យបញ្ចុះបណ្ចូលសម្រាប់ការផ្តល់រង្វាន់នៅឆ្នាំនេះ។ ដោយសារតែលក្ខណៈវិនិច្ឆ័យមួយនៃការផ្តល់រង្វាន់នៅឆ្នាំនេះគឺថា គំនិតផ្តួចផ្តើមនេះត្រូវបានអនុវត្តន៍នៅក្នុងមូលដ្ឋានមួយប៉ុន្តែមានសមត្ថភាពរីកសាយភាយលើទូទាំងប្រទេស”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top