• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមកម្មវីធីផលិតកម្មស្រូវអង្ករចីរភាពនៅវៀតណាម


ចាប់ផ្តើមកម្មវីធីផលិតកម្មស្រូវអង្ករចីរភាពនៅវៀតណាម
​​នាថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធីបំផុសកម្មវិធី​ផលិតកម្មស្រូវ អង្ករចីរភាព​ តាម​បទដ្ឋានអន្តរជាតិនៅវៀតណាមតាមនោះ ក្នុង​រយៈពេល២ឆ្នាំខាងមុខប្រជាកសិករជាងបួនពាន់នាក់នៅតំ​បន់​វាលសណ្ដទន្លេ ​Cuu Long បានហ្វឹកហាត់បច្ចេកទេសអំពីការដាំដុះស្រូវប្រកបដោយគុណភាព ​ទិន្នផលខ្ពស់និងស្និទ្ធស្នាលជាមួយបរិស្ថាន។ការផ្តួចផ្តើមគំនិតនេះសមស្រប​ជាមួយកម្មវិធីកែទម្រង់ផ្នែកកសិកម្មវៀតណាមឈានទៅ​ដល់ការកសាង​ពាណិជ្ជសញ្ញាវៀតណាម គុណភាពខ្ពស់ និងបង្កើនកម្លាំងប្រកួតប្រជែងនៅ​លើឆាកអន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមអញ្ជើញជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមអញ្ជើញជូនពរសមាគមពុទ្ធសាសនាវៀតណាមក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា

នារសៀលថ្ងៃទី ២២ ឧសភា នៅវត្តក្វាន់ស៊ឺ (ហាណូយ) សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម លោក ទ្រុញ វ៉ាន់ ក្វៀត បានអញ្ជើញទៅទស្សនានិងជូនពរដល់មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា (ប្រតិទិនព្រះពុទ្ធ ២៥៧០ - ប្រតិទិនសកល ២០២៦)។

Top