ព័ត៌មាន
ង្គការសហប្រជាជាតិព្រមានថាមានមនុស្ស ២ ពាន់លាននាក់នៅលើពិភពលោកគ្មានទឹកស្អាតប្រើប្រាស់ដោយសុវត្ថិភាពនោះឡើយ
អង្គការសហប្រជាជាតិព្រមានថាមានមនុស្ស ២ ពាន់លាននាក់នៅលើពិភពលោកគ្មានទឹកស្អាតប្រើប្រាស់ដោយសុវត្ថិភាពនោះឡើយ
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ របាយការណ៍របស់មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា មនុស្សជាង ២ ពាន់លាននាក់នៅទូទាំងពិភពលោក មិនមានទឹកស្អាតសំរាប់ការប្រើ ប្រាស់ប្រកបដោយសុវត្ថិភាពនោះឡើយ។
របាយការណ៍នេះកត់សម្គាល់ពីវឌ្ឍនភាពដែលពិភពលោកសម្រេចបាននៅក្នុងការជួយដល់សហគមន៍ជនក្រីក្រវេទនា ក៏ប៉ុន្តែនៅតែមានបញ្ហាជាច្រើនដែលត្រូវតែដោះស្រាយនៅពេលដែលនិយាយអំពីគុណភាពទឹកស្អាតនិងប្រព័ន្ធអនាម័យដែលគ្រួសារចំណុះសហគមន៍ប្រជាជននេះត្រូវបានប្រើប្រាស់ផងដែរ។ អគ្គនាយិកាសកលលោកទទួលបន្ទុកបញ្ហាទឹក អនាម័យ បន្ទប់ទឹករបស់ UNICEF លោកស្រី Kelly Ann Naylor បានសង្កត់ធ្ងន់ថា "ប្រសិនបើទឹកមិនស្អាតដោយគ្មានការធានាសុវត្ថិភាពក្នុងការផឹក ឬនៅឆ្ងាយពេក ហើយប្រសិនបើការប្រើប្រាស់ ប្រព័ន្ធអនាម័យដោយគ្មានសុវត្ថិភាពឬក៏មានការដាក់កំហិតនោះ យើងនឹងមិនអាច ផ្គត់ផ្គង់ដល់កុមារនៅលើពិភពលោក "នោះទេ។
តាមការប៉ាន់ស្មានថា ចំនួនប្រជាជននៅលើពិភពលោក ១ ភាគ ១០ ពោលគឺមានប្រមាណ ៧៨៤ លាននាក់នៅតែទទួលរងការខ្វះខាតសេវាមូលដ្ឋាន ដែលក្នុងនោះមានប្រជាជនចំនួន ១១៤ លាននាក់នៅតែត្រូវផឹកទឹកដែលមិនស្អាតនោះឡើយ៕តាម VOV5 - វិទ្យុសំឡេងវៀតណាម