• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដីនៅទួរគី និងស៊ីរី៖រដ្ឋាភិបាលស៊ីរីអនុញ្ញាតឲ្យផ្តល់ជំនួយនៅទូទាំងប្រទេស

រដ្ឋាភិបាលស៊ីរីក៏បានប្រកាសថា នឹងបង្កើតមូលនិធិ ស្ដារតំបន់នានានៅស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីដ៏កាចសាហាវ ដែលកើតមានឡើងនាព្រឹកព្រលឹមថ្ងៃទី ៦ ខែកុម្ភៈ។
តង់បណ្ដោះអាសន្នសម្រាប់អ្នកដែលផ្លាស់ទីលំនៅដោយការរញ្ជួយដីនៅ Jindayris ប្រទេសស៊ីរី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA របស់ស៊ីរី កាលពីថ្ងៃទី ១០ កុម្ភៈបានផ្សាយព័ត៌មានថា៖ រដ្ឋាភិបាលស៊ីរីបានផ្ដល់សច្ចាប័នលើសេចក្ដីសម្រេចផ្ដល់ជំនួយឧបត្ថម្ភមនុស្សធម៌ដល់គ្រប់តំបន់នៅទូទាំងប្រទេស រួមទាំងតំបន់ស្ថិតនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលទៀតផង។ ទំនិញឧបត្ថម្ភនឹងត្រូវបានបែងចែក ដោយមានការជួយសម្រួលរបស់អង្គការសហប្រជាជាតិ  អង្គការអឌ្ឍចន្ទក្រហមស៊ីរី និងសមាគមកាកបាទក្រហមអន្តរជាតិ សំដៅធានាថាទំនិញឧបត្ថម្ភទាំងនេះនឹងជូនដល់ដៃមនុស្សមានតម្រូវការ។

រដ្ឋាភិបាលស៊ីរីក៏បានប្រកាសថា នឹងបង្កើតមូលនិធិ ស្ដារតំបន់នានានៅស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីដ៏កាចសាហាវ ដែលកើតមានឡើងនាព្រឹកព្រលឹមថ្ងៃទី ៦ ខែកុម្ភៈ។

ក្នុងពេលនោះ កាលពីថ្ងៃទី ១០ កុម្ភៈ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមមួយរំពេចនៅស៊ីរីសំដៅជួយសម្រួលដល់ការផ្ដល់ជំនួយដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដី។

ក្នុងពេលនោះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអំពាវនាវឱ្យបើកទីតាំងទទួលជំនួយឧបត្ថម្ភបន្ថែមនៅតាមច្រកទ្វារព្រំដែនស៊ីរី-ទួរគី ក្នុងបរិបទខ្វះខាតប្រភពជំនួយស្បៀងអាហារនៅភាគពាយ័ព្យស៊ីរី ទីកន្លែងដែលប្រជាជនចំនួន ៩០% បានពឹងផ្អែកលើជំនួយមនុស្សធម៌។

យោងតាមការធ្វើស្ថិតិ គិតត្រឹមម៉ោង ២០ ថ្ងៃទី ១០ កុម្ភៈ (ម៉ោង UTC) គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ កើតមានឡើងនាថ្ងៃទី ៦ កុម្ភៈ បានបណ្ដាលឲ្យមនុស្សជាង ២៤ ពាន់នាក់នៅទួរគី និងស៊ីរីបាត់បង់ជីវិតហើយមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top