• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដីជាបន្ត​បន្ទាប់នៅហ្វីលីពីន និងឥណ្ឌូណេស៊ី៖ ចំនួនជនរងគ្រោះបន្តកើនឡើង ខណៈដែល​មនុស្សជាច្រើននៅតែបាត់ខ្លួន

ទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីននៅថ្ងៃទី ២ ខែតុលា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦,៩ រិចទ័រនៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសនេះ កាលពីយប់ថ្ងៃទី ៣០ ខែកញ្ញាបានកើនឡើងដល់ ៧២នាក់ ខណៈដែលមនុស្ស ២៩៤នាក់ផ្សេងទៀតរងរបួស។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានដាក់ពង្រាយជាបន្ទាន់។
ប្រតិបត្តិការជួយសង្គ្រោះនៅអគារមួយដែលបានបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រនៅទីក្រុង Bogo ទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/ Adrian Portuga

ទន្ទឹមនឹងនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី កងកម្លាំងជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់ បន្ទាប់ពីអគារមួយបានដួលរលំនៅឯសាលាបង្រៀនសាសនាឥស្លាមក្នុងខេត្ត East Java។ យោងតាមទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះធម្មជាតិឥណ្ឌូនេស៊ី មនុស្សប្រហែល ៥៩ នាក់នៅតែជាប់គាំងនៅក្រោមគំនរបាក់បែក។ អគារនេះបានបាក់រលំនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ខណៈដែលក្រុមនិស្សិតកំពុងប្រមូលផ្តុំគ្នាធ្វើការបួងសួង ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅកន្លែងកើតហេតុជួបការលំបាក់ជាច្រើន ដោយសារការរញ្ជួយដីកម្រិត 6.5 រិចទ័រ នៅតំបន់ Sumenep កាលពីថ្ងៃទី ១ ខែតុលា ដែលធ្វើឲ្យគំនរបាក់បែកត្រូវសង្កត់ប្រណែនបន្ថែមទៀត និងបង្រួមលំហសម្រាប់អ្នកដែលជាប់គាំងនៅខាងក្រោម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

វៀតណាម - កូរ៉េខាងត្បូង៖ ការទូតសភាដើរតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលនិងជំរុញការអនុវត្តការសន្យា

ពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកចំពោះប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់កូរ៉េខាងត្បូង បានធ្វើឡើងនាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងសេអ៊ូល ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Cho Jeong Sik។

Top