• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្មានពលរដ្ឋវៀតណាមរងរបួស និងស្លាប់ដោយការវាយប្រហារភេរវកម្មនៅ ម៉ូសំប៊ិកភាគខាងជើងឡើយ

យោងតាម សេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង (SANews) បានឲ្យដឹងថា ជម្លោះកំពុងកើនឡើងនៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃទី ២៦ ខែមីនា ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់បានស្លាប់។

ទីប្រជុំជន Palma នៅ Cabo Delgado ជាកន្លែងដែលកម្លាំងជីហាដបានបើកការវាយប្រហារដែលបានសម្លាប់មនុស្សជាច្រើន (រូបថត៖ Clubofmozambique / VNA)


ចែករំលែកការព្រួយបារម្ភអំពីការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងជនបរទេសនៅ ម៉ូសំប៊ិកភាគខាងជើង នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក លោក Le Huy Hoang បានឲ្យដឹងថា ស្ថានទូតតែងតែតាមដានស្ថានការណ៍ និងណែនាំប្រជាជនវៀតណាមជាប្រចាំ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថារហូតមកដល់ពេលនេះមិនទាន់មានពលរដ្ឋវៀតណាមណាម្នាក់រងការគំរាមកំហែងដល់អាយុជីវិតឬសុខភាព ដោយសារ ការវាយប្រហារភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម ដែលកំពុងកើតឡើងនៅប្រទេសម៉ូហ្សំប៊ិកភាគខាងជើងឡើយ។

សេចក្តីកាសរបស់លោក ឯកអគ្គរដ្ឋទូត Le Huy Hoang ត្រូវបាននាំចេញក្នុងបរិបទ ដែលសាធារណៈមតិអន្តរជាតិមានការ ព្រួយបារម្ភអំពីបណ្ដាការប្រហារនាពេលថ្មីៗនេះ ដែលសំដៅទៅលើពលរដ្ឋបរទេសនៅទីរួមស្រុក Palma ខេត្ត Cabo Delgado នៅ ម៉ូសំប៊ិកភាគខាងជើង។

សូមបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង (SANews) បានឲ្យដឹងថា ជម្លោះកំពុងកើនឡើងនៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃទី ២៦ ខែមីនា ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់បានស្លាប់ ខណៈដែលមានមនុស្សប្រមាណ ៦០ នាក់ត្រូវបានចាត់ទុកថានៅតែបាត់ខ្លួននៅពេលក្រុមភេរវករ Ahlu Sunna Wal Jammah (ASWJ) បានវាយប្រហារ Palma នៅថ្ងៃទី ២៤ ខែមីនាកន្លងទៅផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top