នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) លោកស្រី Ramla Khalidi តំណាងនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម បានឱ្យដឹងថា លទ្ធផលនៃការស្ទង់មតិមួយដែលធ្វើឡើងដោយ UNDP និងបណ្ឌិត្យសភានយោបាយជាតិហូជីមិញស្តីពីការផ្តល់សេវាសាធារណៈក្នុងបរិបទដែលវៀតណាមបានអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតបានបង្ហាញថា ប្រជាជនភាគច្រើនដែលត្រូវបានស្ទង់មតិ សុទ្ធតែសម្តែងការគាំទ្រចំពោះការបង្រួមក្បាលម៉ាស៊ីនថ្នាក់មូលដ្ឋាន។ មនុស្សជាច្រើនជឿជាក់ថា ការលុបបំបាត់ថ្នាក់ខណ្ឌ/ស្រុក បានជួយបង្កើនអន្តរកម្មដោយផ្ទាល់រវាងប្រជាជន និងអាជ្ញាធរថ្នាក់សង្កាត់/ឃុំ។ កម្រិតនៃការពេញចិត្តចំពោះនីតិវិធីរដ្ឋបាលជាទូទៅគឺនៅតែខ្ពស់ ដោយទទួលបានពិន្ទុ ៤,១/៥; ប្រជាជនប្រហែល ៩១% ដែលត្រូវបានសួរ បានវាយតម្លៃថា ជួរកម្មាភិបាលមានវិជ្ជាជីវៈខ្ពស់ និង ៩៤% មានការពេញចិត្តនឹងពេលវេលាសម្រាប់ដោះស្រាយនីតិវិធីរដ្ឋបាល។
ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម បានកត់សម្គាល់ថា លទ្ធផលដំបូងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសំខាន់របស់អាជ្ញាធរមូលដ្ឋានក្នុងការរក្សាគុណភាពនៃការផ្តល់សេវាសាធារណៈ ក្នុងបរិបទដែលមានការផ្លាស់ប្តូរស្ថាប័នយ៉ាងទូលំទូលាយ។ នៅពេលអនាគត ការកែលម្អនីតិវិធីរដ្ឋបាលបន្ថែមទៀត ការកសាងសមត្ថភាពកម្មាភិបាល និងការកែសម្រួលគោលនយោបាយដោយផ្អែកលើតស្ថានភាពជាក់ស្តែង នឹងមានសារៈសំខាន់ជាពិសេសសម្រាប់ប្រជាជនពក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីកំណែទម្រង់៕





