• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលនយោបាយដោយឥតងាករេរបស់រដ្ឋវៀតណាមគឺគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ


 លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
 

 វៀតណាមស្នើឲ្យ ក្រសួងសមុទ្រ និងរបរនេសាទត្រី រួមទាំងកង​កម្លាំង​ឆ្មាំ​សមុទ្រ​មួយ​ចំនួ​ន​របស់​ឥណ្ឌូណេស៊ី​គប្បី​ប្រតិបត្តិ​ការឲ្យស្របច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងទំនាក់​ទំនង​ទ្វេភាគី។
 
នាថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយ​សំនួរ​អំពី​ទស្សនៈ​របស់​វៀត​ណាម​ចំពោះកា​រដែល​គណកម្ម​ការសាសនា​អន្តរជាតិ​សហរដ្ឋ​អាមេរិក​ទើប​នឹង​បានប្រកាស​របាយកា​រណ៏ ប្រចាំឆ្នាំ ២០១៩ ដោយលើកឡើងអំពីស្ថានភាពរំលោភបំពានលើសេរីភាព​ខាងជំនឿសាសនា​នៅវៀ​តណាមនោះ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការ​បរទេស​វៀត​ណាម​បាន​អះអាង​ថា៖
 
“របាយការណ៍​របស់គណកម្មការសាសនាសហរដ្ឋអាមេរិកឆ្នាំ២០១៩ បាន កត់សម្គាល់អំពីសមិទ្ធិផល និងការវិវឌ្ឍនា​នា​ក្នុងការធានា ការជំរុញជីវភាពខាងជំនឿសាស​នានៅវៀតណាម។ ប៉ុន្តែ ​គួរឲ្យ​សោក​ស្ដាយ​ណាស់​ ដោ​យសាររបាយការណ៍​នេះនៅតែមានការវាយតម្លៃមួយចំនួន ដោយ​គ្មានស័ត្យានុម័​ត និង​ដកស្រង់​ព័ត៌មាន​មិន​ពិត​អំពីស្ថានភាពវៀតណាម។ គោលនយោបាយដោយឥតងាករេរបស់រដ្ឋវៀតណាមគឺគោរព និងធានា​សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ប្រការនេះបាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​វៀត​ណាម ក៏ដូចជាត្រូវបានធានា អនុវត្តន៍ជាក់ស្តែងផងដែរ។ នារយៈពេលកន្លងទៅ វៀតណាម​បាន​សុក្រឹត​ប្រព័ន្ធច្បាប់ និងគោលនយោបាយស្ដីពីសេរីភាពសាសនាដោយឥតឈប់ឈរ ជាពិសេសគឺ តាម​រយៈ​ច្បាប់​ជំនឿសា​សនា រាល់អនុក្រឹត និងការប្រជុំជីវភាពខាងជំនឿសាសនាត្រូវបានប្រព្រឹត្តិទៅជាប្រចាំផងដែរ”។
 
ស្ដីពីការដែល​ឥណ្ឌូណេស៊ីផ្សាយព័ត៌មានអំពីផែនការពន្លិចទូកនេសាទបរទេសចំនួន ៥១ គ្រឿង ដែលក្នុងនោះ​មាន​ទូក​នេសាទវៀតណាមនោះ លោកស្រី Le Thi Thu Hang អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​បាន​សង្កត់​ធ្ងន់ថា៖ វៀតណាមមានការយកចិត្តទុកដាក់ និងព្រួយរម្ភយ៉ាងជ្រាលជ្រៅចំពោះការដែលក្រសួងសមុទ្រ និងរបរ​នេសាទ​ត្រី រួមទាំងកងកម្លាំងឆ្មាំសមុទ្រមួយចំនួនរបស់ឥណ្ឌូណេស៊ី បានចាប់ឃាតុ និងបំផ្លាញទូកនេ​សាទ​របស់​វៀតណាម។ សកម្មភាពទាំងនេះមិនស្របតាមទំនាក់ទំនងទ្វេភាគី ហើយផ្ទុយទៅ​នឹង​បទ​បញ្ញត្តិ​របស់​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។ វៀតណាមស្នើឲ្យ ក្រសួងសមុទ្រ និងរបរនេសាទត្រី រួមទាំងកង​កម្លាំង​ឆ្មាំសមុទ្រ​មួយ​ចំនួន​របស់​ឥណ្ឌូណេស៊ី​គប្បី​ប្រតិបត្តិ​ការ​ឲ្យ​ស្រប​ច្បាប់​អន្តរ​ជាតិ​ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងទំនាក់ទំនងទ្វេភាគី ក៏ដូច​ជាស្នើ​ឲ្យភា​គី ​ឥណ្ឌូណេស៊ីប្រព្រឹត្តិចំពោះទូកនេសាទ និងអ្នកនេសាទវៀតណាមប្រកបដោយ មនុស្សធម៌ និងសមស្របនឹង ទំនាក់​ទំនង​ទ្វេភាគីនិងស្មារតីសាមគ្គីភាពរប​ស់អាស៊ាន៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top