• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលដៅសំខាន់បំផុតរបស់វៀតណាមគឺការគ្រប់គ្រងជំងឺរាតត្បាត ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ថ្លែងក្នុងសម័យប្រជុំលើកទី១៥ នៃគណៈកម្មាធិការជាតិ ដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំបានលើកឡើងថា ស្ថានភាពជាក់ស្ដែងបានបង្ហាញឲ្យ ឃើញថា វ៉ាក់សាំងនៅតែជាអាវុធដ៏សែនសំខាន់ រួមជាមួយនឹងការពង្រឹង លើកកម្ពស់ សមត្ថភាពសុខាភិបាលការពារ និងសុខាភិបាលថ្នាក់មូលដ្ឋាន។
  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅសម័យប្រជុំ។ (រូបថត៖ TTXVN)  

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យធានាការងារការពារ ថែទាំសុខភាពប្រជាពលរដ្ឋ បង្ការទប់ស្កាត់និង ព្យាបាលជំងឺរាតត្បាតផ្សេងៗ។ គោលដៅខ្ពស់បំផុតគឺគ្រប់គ្រងការរាតត្បាត កុំឲ្យវាផ្ទុះ ឡើងវិញដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សារឹងមាំឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី កសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ដោយផ្សារភ្ជាប់ជាមួយនឹងការ ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព លើកស្ទួយជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន កសាងប្រទេសជាតិឲ្យកាន់ តែខ្លាំងមាំមួននិងវិបុលភាព។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“គោលដៅសំខាន់បំផុតរបស់យើងគឺគ្រប់គ្រងការរាតត្បាត និងកុំឲ្យវាផ្ទុះឡើងវិញ។ ទស្សនៈដឹកនាំ
គឺ យកអាយុជីវិត សុខភាព និងប្រជាជនជាកម្មវត្ថុ ជាមជ្ឈភាព ជ័យជំនះលើជំងឺរាតត្បាតគឺជាជ័យជំនះរបស់ប្រជាជន; ការបង្ការជំងឺគឺប្រសើរជាងការព្យាបាលជំងឺ។ ការបង្ការជំងឺរាតត្បាតនៅតែជាមូលដ្ឋាន យុទ្ធសាស្ត្រយូរអង្វែង ប្រសិនបើបង្ការការរាតត្បាតបានយ៉ាងល្អ គឺមិនត្រូវការទប់ស្កាត់ការរាតត្បាតទៀតឡើយ។ ការបង្ការទប់ស្កាត់ជំងឺរាតត្បាត គឺជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល។ ការចាក់ វ៉ាក់សាំង គឺជាសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ ចំពោះ ខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គម។ ត្រូវបង្ការជំងឺរាតត្បាតពីចម្ងាយ មនុស្ស ម្នាក់ៗអាចទទួលបានការថែទាំសុខភាពក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើបាន ភ្លាមៗពីថ្នាក់មូលស្ថាន”។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យផ្តោតលើការពន្លឿនវឌ្ឍនភាពនៃការចាក់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩; បង្កើនការងារតាមដានឃ្លាំមើលជំងឺរាតត្បាត; ម្ចាស់ការ ចាត់វិធានការ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតដែលទើបនឹងកើតឡើង ទប់ស្កាត់និង គ្រប់គ្រងតាមច្រកទ្វារព្រំដែនភ្លាមៗ មិនឲ្យចូលមកប្រទេសវៀតណាមឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top