• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលដៅរបស់វៀតណាមគឺពង្រឹងយន្តការនិងគោលនយោបាយដើម្បីអភិវឌ្ឍន៌ទីផ្សាភាគហ៊ុន


 ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue ជាមួយតំណាងនានាក្នុងពិធីបើកសម្ពោធទីផ្សារភាគហ៊ុន  Derivative 

អញ្ជើញថ្លែង​មតិក្នុងពិធីបើក សម្ពោធទីផ្សារភាគហ៊ុន Derivative    វៀត ណាម នាព្រឹកថ្ងៃទី១០ ខែ​សីហា  ឆ្នាំ​២០១៧ ឧបនាយករដ្ឋម​ន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Vuong Dinh Hue​ បានស្នើឲ្យ អនុវត្តទីផ្សារ​ភាគហ៊ុន​ស្ថិរភាព​ ធានាតម្លាភាពនិង​ប្រកបដោយប្រ​សិទ្ធភាព។ 
 
ទន្ទឹមជាមួយគ្នានោះ គប្បីប​ង្កើនការគ្រប់គ្រង ពង្រឹងរូបសណ្ឋានឃ្លាំ​ មើល និងប្រកាស​ព័ត៌មាន​លើទីផ្សារ​ភាគ​ហ៊ុន​។ លោក​ឧបនាយករដ្ឋមន្ត្រីស្នើឲ្យ បន្តពង្រឹ​ងរបៀប​របបយន្ត ការគោល​នយោបាយ​អំពីទី​ផ្សារ​ភាគ​ហ៊ុន​ឲ្យ​សម​​ស្រប​​ទៅ នឹងស្ថានភាពជាក់ស្តែងនៅ​វៀតណាម។ ជាពិសេស ​ប្រមូលផ្តុំកសាង​យុទ្ធសាស្ត្រ អភិវឌ្ឍន៌​ទីផ្សារ​ភាគ​​ហ៊ុនវៀត​ណាម​ ទស្សនវិស័យដល់​ឆ្នាំ២០៣០។
 
“ខណៈដែលយើងប្រតិបត្តិទីផ្សារភាគហ៊ុន​ Derivative    នេះគឺទីមួយធ្វើឲ្យ ផលិតផលសម្បូរ​បែប ចែករំលែក​បាន​ហានិភ័យ​ ព្រមទាំ​ងបង្កើតឱកាស​សម្រាប់វិនិ យោគិនមាន​ឱកាស​ជ្រើស​រើស​ផលិត​ផល​លើទី​ផ្សារ​ភាគ​ហ៊ុន​។ ត្រូ​វប្រតិបត្តិទី​ផ្សារ  Derivative ស្ថិរភាព ធានាតម្លាភាពនិងប្រកប​ដោយ​ប្រសិទ្ធភាព សមស្របទៅនឹ​ង កម្រិត​អភិវឌ្ឍន៍ របស់ទីផ្សារភាគហ៊ុន”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

នៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។

Top