• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលដៅទេសចរណ៍ទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករក្នុងឱកាសឈប់សម្រាកថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា


 បរិមាណភ្ញៀវទេសចរមកដល់ទីក្រុងដាឡាតកើនឡើងយ៉ាងខ្លាំង (រូបថត៖ VOV) 
 

 ក្នុងឱកាសឈប់សម្រាកថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា បរិមាណ ភ្ញៀវទេសចរមកដល់ទីក្រុងដាឡាត ខេត្ត​ Lam Dong បានកើន​ឡើងយ៉ាងខ្លាំង។ 

នៅតាម​គោលដៅទេសចរណ៍ល្បីល្បាញនៃទីក្រុងនេះដូចជាចម្ការផ្កាទីក្រុង ជ្រលងភ្នំស្នេហា ល្បាក់ទឹក Datanla និងល្បាក់​ទឹក Prenn សុទ្ធតែប្រមូលផ្ដុំភ្ញៀវ ទេសចរយ៉ាងច្រើនកុះករណាស់។ លោកស្រី Nguyen My Chi ភ្ញៀវម្នាក់​មក​ពី​ ខេត្ត Ha Nam មានចំណាប់អារម្មណ៍ថា៖​

​“នាសព្វថ្ងៃទីក្រុងដាឡាតមានការរីកចម្រើនយ៉ាងសកម្ម ហើយទេសភាព ធម្មជាតិ​ក៏កាន់តែ​ស្អាត​បើធៀប​មុន​នេះផ​ង​ដែរ។ បណ្ដាមូលដ្ឋានទេសចរក៏បម្រើ ភ្ញៀវប្រកបដោយភាពរួសរាយរាក់ទាក់ អញ្ចឹងធ្វើអោយ​ខ្ញុំពេញ​ចិត្ត​និង​មានផាសុខភា​ព ​មែន​ទែន”។

​ក្នុង​ឱកាសនេះ ក្រៅពីការទៅទស្សនាលែងកំសាន្តនៅតំបន់ទេសចរណ៍ នានា មាន​ភ្ញៀវ​ទេសចរ​ជាច្រើន​ក៏បាន​ទៅកាន់​អាស័យ​ដ្ឋានបដិវត្តន៍ដើម្បីរំលឹក គុណូបការៈរបស់បណ្ដាវីរជនដែល​បានពលីជីវិត​ដើម្បីឯ​កភាព​និង​សេរីភាព​របស់ប្រជា​ជាតិ។ នៅកេរដំណែលវិ​មានឯករាជ្យ (ខ័ណ្ឌទី១ ទីក្រុង ហូ​ជីមិញ) មាន​ ប្រជាជន​ទីក្រុង​ក៏ដូច​ជាភ្ញៀវ​ពីគ្រប់​ទិស​ទី​បានមកទស្សនាយ៉ាងច្រើនកុះករ​។​ លោកស្រី Pham Thi Vui ភ្ញៀវម្នាក់មក​ពីរដ្ឋធានី​ហាណូយ​ បានអោយដឹងថា៖

​“ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ខ្ញុំបានរស់នៅប្រទេសមួយដែលមានសេរីភាព និងឯកភាព។ នោះ​គឺ​ជា​សុភមង្គល​ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ នា សព្វថ្ងៃ ប្រទេសជាតិកាន់តែរីក ចម្រើនពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។​ ខ្ញុំពិតជាសុភមង្គល ដោយបាន​រស់នៅប្រទេសវៀតណាម”។

​ក្នុងឱកាសនេះដែរនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Liem ស្រុក Nam Dan ខេត្ត Nghe An ភាគ​កណ្ដាលវៀតណាម បានទទួលភ្ញៀវ ទេសចរទាំងជាតិនិងអន្តរជាតិប្រមាណ៣ហ្មឺននាក់​មកទស្សនា​ស្រុក​កំណើត​ របស់​លោកប្រធាន​ហូជីមិញ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top