• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គុហារ Son Doong ស្ថិតនៅក្នុងចំណោមទីតាំងគួរឲ្យទាក់ទាញក្រោមដីដ៏ស្រស់ស្អាតបំផុតទាំង ៧ នៅលើពិភពលោក

កាលពីពេលថ្មីៗនេះ កាសែត South China Morning Post (SCMP) របស់ហុងកុង (ចិន) បានលើកតម្កើងគុហារ (រូងភ្នំ) Son Doong មានទីតាំងនៅខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម ជាកន្លែងទាក់ទាញក្រោមដីដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក។

ពន្លឺដ៏ស្រស់ស្អាតនៅគុហារ Son Doong ។ រូបថត៖ Hoang Trung/TTXVN

អត្ថបទចុះលើ SCMP បានឲ្យដឹងថា ក្រៅពីប្រព័ន្ធទន្លេ និងបឹងក្រោមដី ប្រព័ន្ធអេកូឡូស៊ីព្រៃ ហ្វូស៊ីលអាយុ ៤០០ លានឆ្នាំ និងស្រទាប់ភូគព្ភសាស្ត្រដ៏អស្ចារ្យ រូងភ្នំ Son Doong ក៏ជាជម្រកនៃប្រភេទរុក្ខជាតិ និងសត្វជាច្រើន ដែលគ្មានកន្លែងណាផ្សេងទៀតផងដែរ។ ក្នុងឆ្នាំ ២០១៨ ក្រុមអ្នកជំនាញអង់គ្លេសដែលស្រាវជ្រាវរូងភ្នំបានរកឃើញថា រូងភ្នំ Son Doong យ៉ាងហោចណាស់ធំជាង ៣០% និងជ្រៅជាងព័ត៌មានផ្សព្វផ្សាយមុនៗ។ ប្រវែងនៃរូងភ្នំ Son Doong គឺជិត ៩ គីឡូម៉ែត្រ នៅកន្លែងខ្លះកម្ពស់ពិដានឡើងដល់ ២០០ ម៉ែត្រ និងទទឹង ១៦០ ម៉ែត្រ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top