• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គិតត្រឹមម៉ោង ១២:០០នាទី ថ្ងៃទី ១៣ ខែមិថុនា វៀតណារកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៨៥នាក់ទៀត

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែមិថុនា មានករណីឆ្លងថ្មីកូវីដ ១៩  ចំនួន ៩៨ នាក់ ក្នុងនោះមានករណីនាំចូលចំនួន ៣ នៅខេត្ត Tay Ninh។

ករណីចំនួន ៩៥ ជាករណីឆ្លងក្នុងប្រទេស រួមមាន៖ ខេត្ត Bac Giang (៦៤), ទីក្រុង ហូជីមិញ (២៦), ខេត្ត Bac Ninh (៤), ទីក្រុងហាណូយ (១); ក្នុងនោះចំនួន ៨៥ ករណីត្រូវបានរកឃើញនៅតំបន់ធ្វើចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់។ ហើយ គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុប ៨.៧៩៩ ករណីដែលជាករណីឆ្លងក្នុងស្រុក និងមានចំនួនករណី ១.៦៣៦ ដែលជាករណីនាំចូល។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសារហូតមកដល់ពេលនេះ មានចំនួន ៧.២២៩។ បច្ចុប្បន្ននេះ អ្នកជំងឺកូវីដ ១៩ ចំនួន ៣.៨២៧ នាក់ត្រូ វបានប្រកាសជាសះស្បើយ ហើយករណីអ្នកជំងឺ ៥៩ នាក់បានស្លាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចនូវែលសេឡង់-វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចនូវែលសេឡង់-វៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ (ចាប់ពីថ្ងៃទី១២-១៤ ខែសីហា) នាព្រឹកថ្ងៃទី១៣ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចវៀតណាម-នូវែលសេឡង់។

Top