• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គាំទ្រការបន្តកាត់បន្ថយពន្ធ VAT ដើម្បីជំរុញតម្រូវការប្រើប្រាស់

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានពិភាក្សាអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីការអនុវត្តពន្ធលើប្រាក់ចំណូលរបស់សហគ្រាសបំពេញបន្ថែម ស្របតាមបទប្បញ្ញត្តិស្តីពីការប្រឆាំងនឹងការរលាយមូលដ្ឋានពន្ធសកល និងការកាត់បន្ថយពន្ធលើតម្លៃបន្ថែម។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc ដែលត្រូវបានប្រគល់សិទ្ធិដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាល បានបង្ហាញសេចក្តីវាយការណ៍ស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម។ បន្ទាប់ពីស្តាប់របាយការណ៍ផ្ទៀងផ្ទាត់របស់គណៈកម្មាធិការហិរញ្ញវត្ថុនិងថវិកា បណ្តាសមាជិកសភាបានពិភាក្សាអំពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម ហើយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានពន្យល់និងបញ្ជាក់ពីបញ្ហាមួយចំនួនដែលរដ្ឋសភាបានលើកឡើង។

ដោយសំដៅទៅលើខ្លឹមសារនេះ សមាជិកសភាបានសម្តែងការយកចិត្តទុកដាក់លើសំណើររបស់រដ្ឋាភិបាលកំពុងដាក់ជូនរដ្ឋសភា ស្តីពីការបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម - VAT ចំនួន២%  ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ (ពី ១០% ចុះត្រឹម ៨%) ។ ប្រតិភូបានវាយតម្លៃថា ការកាត់បន្ថយពន្ធលើតម្លៃបន្ថែម - VAT គឺដើម្បីជំរុញតម្រូវការប្រើប្រាស់ និងស្តារសេដ្ឋកិច្ចឡើងវិញ។ លោក Tran Hoang Ngan សមាជិកសភាមកពីទីក្រុងហូជីមិញបានវិភាគថា៖ នេះគឺជាការបង្កើនប្រភពចំណូល ជួយឧបត្ថម្ភប្រជាជន និងអង្គភាពអាជីវកម្ម ដើម្បីសេដ្ឋកិច្ចបន្តអភិវឌ្ឍន៍ និងចំណូលថវិការកើនឡើង។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ចំណូលថវិកានៅតែកើនឡើងបើប្រៀបធៀបនឹងការប៉ាន់ស្មាន ដូច្នេះនៅមានសក្តានុពលជាច្រើនដើម្បីគាំទ្រគោលនយោបាយសម្រាប់ប្រជាជននិងអាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

អង្អភាពជីវកម្មនៅខេត្តអានយ៉ាងពង្រីកកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

នាថ្ងៃទី ៦ ខែធ្នូ គណៈប្រតិភូនៃមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ខេត្តអានយ៉ាង បានទៅទស្សនា និងជួបធ្វើការជាមួយសមាគមពាណិជ្ជកម្មខ្មែរ-វៀតណាម ដែលជាអង្គការសមាជិកមួយក្នុងចំណោមអង្គការទាំងប្រាំ ចំណុះសមាគមខ្មែរ-វៀតណាមនៅកម្ពុជា (KVA) នៅរាជធានីភ្នំពេញ។

Top